ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកគងពិសីឃាត់ខ្លួនក្មេងទំនើង ៧នាក់ ពាក់ព័ន្ធនឹងការបង្ហោះម៉ូតូលើផ្លូវសាធារណៈ និង ដកហូតម៉ូតូ២ គ្រឿង !!

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនក្មេងទំនើងចំនួន ៧ នាក់ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ពួកគេ បានធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ និង ថតវីដេអូបង្ហោះលើបណ្ដាញសង្គម ដោយដកហូតម៉ូតូជាវត្ថុតាងចំនួន ២ គ្រឿង។

យោងតាមព័ត៌មានពីសមត្ថកិច្ច នៅវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលប៉ុស្តិ៍មហាឬស្សី សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតនៅចំណុចភូមិថ្មី ឃុំមហាឬស្សី ស្រុកគងពិសី និងបានឃាត់ខ្លួនក្មេងប្រុសចំនួន ៣ នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ១៧ ឆ្នាំ។

នៅក្នុងអំឡុងពេលសាកសួរ និងពិនិត្យទូរសព្ទដៃ សមត្ថកិច្ចបានរកឃើញវីដេអូបង្ហាញពីសកម្មភាពបង្ហោះម៉ូតូ និងការថតវីដេអូកាន់ដងឆ័ត្រ។

តាមរយៈការស្រាវជ្រាវបន្ត សមត្ថកិច្ចបានរកឃើញថា មានបក្ខពួកផ្សេងទៀតជាប់ពាក់ព័ន្ធនឹងសកម្មភាពនេះ។

លុះដល់ម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួន ៤នាក់បន្ថែមទៀត ដែលមានអាយុ ១៧ ឆ្នាំទាំងអស់។

សរុប ទាំងអស់ ក្មេងទំនើងទាំង ៧ នាក់ រួមទាំងម៉ូតូចំនួន ២ គ្រឿង ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសាកសួរ និងអនុវត្តវិធានការតាមការណែនាំរបស់ថ្នាក់ដឹកនាំ។

សមត្ថកិច្ចនគរបាលជំនាញ បានបញ្ជាក់ថា: បន្ទាប់ពីការសាកសួរចម្លើយ, សមត្ថកិច្ចបានអនុវត្តវិធានការអប់រំ ដោយកោរសក់ និងធ្វើកិច្ចសន្យា មុនពេលប្រគល់ពួកគេទៅឱ្យឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីធានាការអប់រំ និងតាមដានបន្ត។

ចំណែកម៉ូតូទាំង ២ គ្រឿង ត្រូវបានរក្សាទុករយៈពេល ៩០ថ្ងៃ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម