ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងលួចសម្ភារផ្សេងៗ ក្រុងបាវិត ?

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាវិតឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើង និងលួចសម្ភារផ្សេងៗក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈសមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើន រួមមានកាំបិត ឧបករណ៍សម្រាប់កាត់ខ្សែភ្លើង និងសម្ភារផ្សេងៗទៀត។

សមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងថា:  ជនសង្ស័យទាំង៥នាក់ នេះ មាន ឈ្មោះ ៖ ទី១ -ឈ្មោះ មាស វុធ អាយុ៤៦ឆ្នាំ មានទីលំនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទី២- ឈ្មោះ វ៉ាន់ សុផា អាយុ៣៥ឆ្នាំ រស់នៅសង្កាត់បាវិត ក្រុងបាវិត។ ទី៣- ឈ្មោះ កុច រឺក អាយុ២៥ឆ្នាំ រស់នៅសង្កាត់បាវិត។ ទី៤- ឈ្មោះ ឈន់ ឌឿន អាយុ២៣ឆ្នាំ មានទីលំនៅស្រុកជីក្រែង ខេត្តសៀមរាប និងទី៥- ឈ្មោះ ខឹម ណាក់ អាយុ៣៦ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានកាំបិតជាច្រើនដើម កន្ត្រៃ សោ ដង្កាប់កាត់ខ្សែភ្លើង ឧបករណ៍ផ្សេងៗ ទូរស័ព្ទដៃ ម៉ូតូ និងខ្សែភ្លើងចំនួន២ដុំ ព្រមទាំងសម្ភារមួយចំនួនទៀតដែលសមត្ថកិច្ចសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពលួច។

សមត្ថកិច្ចបានបញ្ជាក់ថា: ជនសង្ស័យទាំង៥នាក់ ត្រូវបានសហការជាមួយផ្នែកជំនាញប្រឆាំងគ្រឿងញៀនធ្វើតេស្តទឹកនោម ហើយលទ្ធផលបង្ហាញថា មានសារធាតុញៀនវិជ្ជមានទាំងអស់។

បច្ចុប្បន្ននេះ  ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម