(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរ បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿង ស្រីម៉ុម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច បានប្ដឹងជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទូលួចលុយនិងសម្ភារៈមានតម្លៃមួយចំនួន ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាឱ្យជំនាញផ្នែកព្រហ្មទណ្ឌនិងប៉ុស្ដិ៍សហការធ្វេីការការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាសង្ស័យ និងឃាត់បានចំនួន២នាក់ នៅចំណុចភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច ៖
១- ឈ្មោះ អ៉ីម សុភ័ក្រ ហៅ ម៉ូញ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច
២- ឈ្មោះ ចាន់ លាភសំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច
តាមការសាកសួរជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឡើងតាមដំបូលវ៉េរ៉ង់ដា ចូលទៅលើផ្ទះយកកូនសោ ដែកគាស់ និងដែកទីប គាស់ទូយកលុយ បានមួយចំនួនរួមទាំងទូរស័ព្ទ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន (1)-កូនសោរចំនួន២គ្រាប់ (2)-ដែកទីបមូលប្រហោង១ដើម (3)-ដែកគាស់តូច១ដើម (4)-ទូរស័ព្ទIPhoneX ពណ៌ស១គ្រឿង (5)-ប្រាក់ចំនួន ៤៥០,០០០ (បួនសែនប្រាំម៉ឺន)រៀល និងបានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង នគរបាលបានបញ្ជនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ ដេីម្បីចំណាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី







