ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចមន្ត្រីគយបង្ក្រាបជនបរទេសម្នាក់ និង រឹបអូស ហេរ៉ូអ៊ីនជាង៣គីឡូក្រាម ក្នុងវ៉ាលី ខណ: ត្រៀមនាំចេញពីកម្ពុជា!!

ខេត្តសៀមរាប៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានបង្ក្រាបជនបរទេសម្នាក់ ខណៈត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា ដោយរកឃើញម្សៅពណ៌សសង្ស័យជាសារធាតុញៀនប្រភេទ ហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប ៣,១៤៨.៩៧ក្រាម (ជាង ៣.១៤គីឡូក្រាម ) លាក់ក្នុងវ៉ាលីសម្លៀកបំពាក់។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខណៈជនសង្ស័យកំពុងត្រៀមចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

តាមការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញវត្ថុធាតុជាម្សៅពណ៌ស សង្ស័យជាហេរ៉ូអ៊ីន ដែលត្រូវបានលាក់បង្កប់នៅក្នុងវ៉ាលីសម្លៀកបំពាក់របស់ជនសង្ស័យ។

ក្រោយបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុពាក់ព័ន្ធនឹងបទល្មើសគយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ទៅកាន់អង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម