ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អែវ ប៊ុនថុល បង្ហាញលទ្ធផលជំរឿនមន្ត្រី ២៣ក្រសួង-ស្ថាប័ន ខណៈក្រសួងបរិស្ថានជាគោលដៅទី២៤

ក្នុងដំណើរការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីវឌ្ឍនភាពនៃយុទ្ធនាការជំរឿនមន្ត្រីរាជការ ដោយគិតមកទល់ពេលនេះ គណៈកម្មការជាតិសម្រេចបាន ២៣ក្រសួង-ស្ថាប័នរួចមកហើយ ដែលមានមន្ត្រីសរុបប្រមាណ ៣៣,០០០នាក់ (ស្មើនឹងជាង ៦០% នៃមន្ត្រីនីតិប្រតិបត្តិសរុប)។ សម្រាប់ថ្ងៃនេះ ក្រសួងបរិស្ថាន គឺជាគោលដៅទី២៤ ដែលមានមន្ត្រីត្រូវធ្វើជំរឿនចំនួន ៩៦៩នាក់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលដៅសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីកសាងរដ្ឋបាលសាធារណៈទំនើប ស្អាតស្អំ និងវៃឆ្លាត ដោយតម្រូវឱ្យក្រសួង-ស្ថាប័នទាំងអស់ ត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រងវត្តមានមន្ត្រីរាជការ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំ។ ចំពោះស្ថាប័នបន្ទាប់ ត្រូវត្រៀមលក្ខណៈរៀបចំទិន្នន័យ ក្រុមការងារ និងផ្សព្វផ្សាយដល់មន្ត្រីឱ្យបានរួចរាល់ជាមុន។
ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់ថា ការធ្វើជំរឿន គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីគ្រប់រូប ឯកឧត្តមបានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ត្រូវចូលរួមធ្វើជំរឿនឱ្យបានគ្រប់ៗគ្នា ភ្ជាប់ជាមួយឯកសារសម្គាល់ខ្លួនត្រឹមត្រូវ ចំណែកករណីអវត្តមាន ត្រូវមានឯកសារបញ្ជាក់ផ្លូវការច្បាស់លាស់ ដើម្បីរួមចំណែកពង្រឹងស្ថាប័នរដ្ឋរបស់យើង៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម