ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើគ្មានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រមាណជាង ១,៨០០កន្លែង ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព នឹងចាប់ផ្តើមទទួលពាក្យក្នុងពាក់កណ្តាលខែតុលា

នារសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានពិភាក្សាលើការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព។ គោលដៅនៃការជ្រើសរើសនេះ គឺដើម្បីបំពេញតម្រូវការនៃការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋកាន់តែកៀក នៅទូទាំងប្រទេសផង និងក្នុងគោលដៅបំពេញមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពយ៉ាងហោចណាស់ឱ្យមាន ៧នាក់ផង។

ក្រសួងមុខងារសាធារណៈ ប្រកាសថា បើគ្មានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រមាណជាង ១,៨០០កន្លែង ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព នឹងចាប់ផ្តើមទទួលពាក្យក្នុងពាក់កណ្តាលខែតុលា។

យោងតាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា កាលពីឆ្នាំកន្លងទៅ គណៈកម្មការរៀបចំការប្រឡងប្រជែង បានជ្រើសរើស មន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រមាណជាង៤០០ នាក់ ដើម្បីបម្រើការងារតាមមណ្ឌលសុខភាពទូទាំងប្រទេស។ ឆ្នាំនេះ នឹងមានការរៀបចំជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រមាណជាង ១,៨០០កន្លែង ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព នៅទូទាំងប្រទេស។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម