ភ្នំពេញ : មន្ត្រីនគរបាលចរាចរណ៍ ពាក់សក្ដិ៣ម្នាក់ ត្រូវបានផ្អាកពីការងារ ខណៈមន្ត្រីកិច្ចសន្យាម្នាក់ទៀត ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីរងការចោទប្រកាន់ថា បានជំរិតទារប្រាក់ចំនួន ៥០០ដុល្លារ ពីជនបរទេស២នាក់ នៅគោលដៅត្រួតពិនិត្យចរាចរណ៍មួយ តាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងរាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា
ចំពោះមន្ត្រីនគរបាល ដែលរងទណ្ឌកម្មទាំង២នាក់នេះ មាន ឈ្មោះ លោកវរសេនីយ៍ឯក ហោ ផល្លី ត្រូវបានផ្អាកការងារ និង មន្ត្រីកិច្ចសន្យាឈ្មោះ ស៊ឹម រដ្ឋា ត្រូវ បានបណ្តេញចេញពីការងារ ជាស្វ័យប្រវត្តិ ដោយមូលហេតុ ប្រព្រឹត្តល្មើសនឹង វិន័យរបស់កងកម្លាំង នគរបាលជាតិ។
ហេតុការណ៍នេះ ត្រូវបានរាយការណ៍ថា បានកើតឡើង ខណៈជនបរទេសទាំង២នាក់ កំពុងធ្វើដំណើរត្រឡប់មកពីខេត្តកំពត ហើយត្រូវបានមន្ត្រីទាំង២នាក់ ឃាត់ត្រួតពិនិត្យ និងទាមទារប្រាក់ចំនួន ៥០០ដុល្លារ។
ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចាត់វិធានការរដ្ឋបាលចំពោះមន្ត្រីទាំង២នាក់នេះបន្ទាប់ពីមានជនបរទេស ទាំងពីរ ប្តឹង ពួកគេ ទៅ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយ ចោទប្រកាន់ថា មានមន្ត្រីចរាចរណ៍ បានផាកពីន័យ លើពួកគេ ដោយ មិនត្រឹមត្រូវ និងមិនមានវិជ្ជាជីវៈ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








