ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មានបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់លោក ព្រាប ផាន្នី អ្នកយកព័ត៌មាននៃអង្គភាពគេហទំព័រ www.nmrtvnews.com.kh

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៅថ្ងៃទី៣១ខែសីហានេះបានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់លោក ព្រាប ផាន្នី អ្នកយកព័ត៌មាននៃអង្គភាពគេហទំព័រ www.nmrtvnews.com.kh។

លោក ព្រាប ផាន្នី ជាអ្នកសារព័ត៌មាន NMR TV NEWS បានយកឈ្មោះរបស់លោក សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ទៅធ្វើអំពើខុសច្បាប់ រត់ការរឿងខុសច្បាប់ និងជំរិតទារប្រាក់ពីអ្នកដទៃ ដោយគ្មានការអៀនខ្មាសនិងខ្លាចច្បាប់បន្តិចទាល់តែសោះ ។
ជំនួយការ លោក សុខ ប្រសិទ្ធិ បានប្រកាសកាលពីយប់ថ្ងៃទី២៨ ខែសីហា ថា បានរៀបចំឯកសារនិងពាក្យបណ្តឹង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ព្រាប ផាន្នី ដោយគ្មានការលើកលែងទេ ។
ដូច្នេះ សូមបងប្អូនដែលចាញ់បោកឈ្មោះ ព្រាប ផាន្នី ទាំងអស់គ្នា កុំមានការយល់ច្រឡំលើលោក សុខ ប្រសិទ្ធិ ដោយលោក សុខ ប្រសិទ្ធិ មិនបានដឹងរឿងអ្វីទាំងអស់ជាមួយអំពើឆបោក និងបោកប្រាស់របស់ឈ្មោះ ព្រាប ផាន្នី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]