ច្បារអំពៅ ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌចប់អំពៅ បានចេញសេចក្តីប្រកាសព័ត៍មាន ស្តីពីចំណាត់ការលើបុគ្គលិកសន្តិសុខឯកជនក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ដោយក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានអនុវត្តទណ្ឌកម្មដោយបណ្តេញចេញបុគ្គលជាសន្តិសុខឯកជន
ដែលបានប្រព្រឹត្តិកំហុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ នាយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗបានចុះផ្សាយពាក់ព័ន្ធ
ករណីការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា
ដោយបុគ្គលិកសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា។
ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌច្បារអំពៅ បានអញ្ជើញអ្នកគ្រប់គ្រងក្រុមហ៊ុន អភិវឌ្ឍន៍កោះនរា មកបំភ្លឺពាក់ព័ន្ធនឹងករណីបាតុភាពដែលបានកើតឡើងបង្កដោយបុគ្គលិកសន្តិសុខឯកជន របស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ទទួលបានលទ្ធផលដូចខាងក្រោម៖
១-ប្រធានក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានទទួលស្គាល់ករណីការដក
ហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា
គឺប្រព្រឹត្តដោយសន្តិសុខឯកជនរបស់ក្រុមហ៊ុនពិតប្រាកដមែន មិនពាក់ព័ន្ធនឹងកម្លាំងសណ្តាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌច្បារអំពៅនោះទេ និងបានធ្វើការសូមទោសជាសាធារណៈអំពីសកម្មភាព
ដែលបានកើតមានឡើងខុសពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
២- ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានអនុវត្តទណ្ឌកម្មដោយបណ្តេញចេញបុគ្គលជាសន្តិសុខឯកជន
ដែលបានប្រព្រឹត្តិកំហុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
៣- ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានធានាចេញថ្លៃ និងរ៉ាប់រងសំណងរាល់ការខូចខាតទាំងស្រុងជូន ដល់ក្មេងប្រុសខាងលើ។
៤- ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានសន្យាថាថ្ងៃក្រោយពុំឱ្យមានសកម្មភាពបែបនេះកើតឡើង បន្តទៀតទេ និងទទួលខុសត្រូវចំពោះមុខច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី







