ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការជំនុំជម្រះ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ២ នៃ គណបក្សភ្លើងទៀន និង ពលករខ្មែរម្នាក់ទៀត ដែល ធ្វើការ នៅប្រទេសជប៉ុន ពាក់ព័ន្ធនឹងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម?

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ បានបើកសវនាការជំនុំជម្រះ កំបាំងមុខអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ២ នៃ គណបក្សភ្លើងទៀន ម្នាក់ និង ពលករខ្មែរ ម្នាក់ទៀត ដែល រស់នៅប្រទេសជប៉ុន  ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ប្រព្រឹត្តនៅបណ្តាញសង្គម (social media) នៅក្នុងអំឡុងខែ មករា ឆ្នាំ ២០២៦។

សវនាការនេះ ដឹកនាំដោយលោកចៅក្រម លឹម សុគន្ធារ៉ា ជាចៅក្រមជំនុំជម្រះ និង  ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ ជាតំណាង អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តែកំបាំងមុខ ជនជាប់ចោទទាំង២នាក់។

យោងតាមដីកាតុលាការ បានឱ្យដឹងថា: ជនជាប់ចោទ ទាំងពីរនេះនេះ មានឈ្មោះ: សរ ណាល់ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ (មានសំណុំរឿង ចុះថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៦)ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមកពីគណបក្សភ្លើងទៀន និង ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

នៅថ្ងៃទី១៣ ខែមករា លោក ណាល់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម យោងតាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្ននេះ លោក សរ ណាស់ កំពុងជាប់ឃុំ ក្នុងពន្ធនាគារខេត្តពោធិ៍សាត់ បើតាម អង្គការ LICADHO។

ចំណែកឯ ជនជាប់ចោទ ម្នាក់ទៀត មានឈ្មោះ ហឿន លីន ភេទ ប្រុស ជាពលករខ្មែរ រស់នៅប្រទេសជប៉ុន (មានសំណុំរឿងក្តី ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦)។

សំណុំរឿងក្តី ទាំង២ខាងលើនេះ, សាលាដំបូងរាជធានី ភ្នំពេញ នឹងប្រកាសសាលក្រម នៅព្រឹកថ្ងៃទី ៩ ខែ កញ្ញា ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]