កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ៣ នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន ៣ គ្រឿង ។
ដោយតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលការរាយការណ៍ពីប្រជាលរដ្ឋថា មានករណីបាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខរដ្ឋ១៧១-៥៧៩៤ សេរីឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងឡេីងទៅលេីភ្នំយ៉ាត ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន ។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី




