កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេ លាម៉ោង ២០:៣០នាទី នៅចំណុចភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង ស្របតាមអនុសា សន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យ៍ឯក សុខ និមល ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀន ដោយមាន លោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធ ជា នាយការិយាល័យដឹកនាំកម្លាំងការិយាល័យជំនាញឆ្មក់ បង្ក្រាបបានករណី ល ក់ចែកចាយឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ រ័ត្ន វឌ្ឍនា ហៅ កុយ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-បារីអេឡិចត្រនិច (ម៉ាកSEGAR) ចំនួន ២ ដើមសង្ស័យមានសារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី
-ក្បាលបារីអេឡិចត្រូនិច(ម៉ាក NO VA) ចំនួន ២១ ដើម សង្ស័យមានសារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី
-ទូរស័ព្ទដៃចំនួន ១គ្រឿង (ចាស់), នាឡិកាដៃចំនួន ១គ្រឿង, កាបូប ស្ពាយពណ៌ខ្មៅចំនួន ០១
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
-ម៉ូតូចំនួន ១គ្រឿង ម៉ាក PCX ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំ បង 1AX-3604 ដែលមានលេខតួ និងលេខម៉ាស៊ីន MLHKF 4482P -352781 ។
បន្ទាប់ពីនាំមកធ្វើការសាកសួរ សមត្ថកិ ច្ចនគរបាលនឹងរៀបចំបញ្ជូនខ្លួនទៅ កាន់អយ្យការអមសាលាដំបូង ខេត្ត បាត់ដំបងដើម្បីអនុវត្តបន្ត៕(រូបភាពផែនការងារប្រឆាំងគ្រឿងញៀន ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី



