ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញជនបរទេស ចំនួន ៣៥នាក់ សង្ស័យពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសណ្ឋាគារ ឈុនអុី

ព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

  • វេលាម៉ោង២៣:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ២០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យឆែកឆេរ ទីតាំងសណ្ឋាគារ ឈុនអុី កម្ពស់២២ជាន់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផល រកឃើញជនបរទេស ចំនួន ៣៥នាក់ (ស្រី ០៤នាក់) ក្នុងនោះ៖

១- ជនជាតិឥណ្ឌា ចំនួន ០១នាក់ (ប្រុស)
២- ជនជាតិប៉ាគីស្ថាន ចំនួន ០២នាក់ (ស្រី)
៣- ជនជាតិចិនតៃវ៉ាន់ ចំនួន ០១នាក់ (ប្រុស)
៤- ជនជាតិចិន ចំនួន ៣១នាក់ (ស្រី ០២នាក់)

ដកហូតវត្ថុតាងរួមមាន:

  • កំព្យូទ័រយួរដៃ (laptop) ចំនួន ១៣គ្រឿង
  • កំព្យូទ័រលើតុ All in one ចំនួន ២៨គ្រឿង
  • ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ៤០គ្រឿង
  • ទូរសព្ទ ពាក់ព័ន្ធ Scams ចំនួន ៥៥គ្រឿង
  • លិខិតឆ្លងដែន ចំនួន ១០ក្បាល ។

សង្ស័យពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី