ភ្នំពេញ: កាលពីព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ មាន អតិថិជនក្រុមហ៊ុនពិភពដីមាស ប្រមាណជាង៦០០០ គ្រួសារ ដែលមិនប្តឹង អតីត ឧកញ៉ា ហ៊ី គឹមហុង បាននាំ គ្នា ធ្វើបាតុកម្ម នៅខាងតុលាការរាជធានីភ្នំពេញ និង បានទាមទារឱ្យ តុលាការ កុំចាប់ខ្លួន លោក ហ៊ី គឹមហុង និង ថ្នាក់ដឹកនាំ ក្រុមហ៊ុន ដទៃទៀត ដែលត្រូវបាន តុលាការកាត់ទោសទោស ដាក់គុក ម្នាក់ៗ ពី ៦ ទៅ ១៥ ឆ្នាំ ពីបទ: ឆបោក មានស្ថានទម្ងន់ទោស !
នៅក្នុងការធ្វើបាតុកម្មនោះ ក្រុមបាតុករ ដែលគាំទ្រ លោកហ៊ី គឹមហុង និង គូកននោះ បានលើកឡើង នៅក្នុង សេចក្តីទាមទាររបស់ពួកគាត់ថា:
យើងខ្ញុំទាំងអស់គ្នាតំណាងឱ្យអតិថិជនដែលមិនប្ដឹងក្រុមហ៊ុនប្រមាណជាង ៦.០០០ គ្រួសារ និងបានទុកពេលឱ្យក្រុមហ៊ុន ពិភពជីមាស អ៊ិនវេសម៉ិន ឯ.ក ដោះស្រាយ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមគោរពស្នើសុំ:
១. សូមមេត្តាទទួលយកពាក្យបណ្តឹងជំទាស់ក្នុងនាមជាតតិយជន លើដីការសម្រេចរក្សាការពារ និងដីការរឹបអូសទ្រព្យម្ចាស់ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក។
២. សូមមេត្តាទទួលយកពាក្យបណ្ដឹងទាស់ក្នុងនាមជាត់តិយជន លើការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៦។
៣. មេត្តាជួយដោះស្រាយ ដល់យើងខ្ញុំទាំងអស់គ្នា និងអតិថិជនដទៃទៀត ជារួមតែមួយអោយមានតម្លាភាពដូចៗគ្នា ដើម្បីចៀសវៀងកុំអោយមានវិវាទ និងការមិនសុខចិត្តបន្តទៅទៀត។
៤. យើងខ្ញុំទាំងអស់គ្នា ស្នើសុំទទួលយកប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របតាម កិច្ចព្រមព្រៀង ស្តីពីការទិញ លក់ដី ដែលយើងខ្ញុំទាំងអស់គ្នា មានជាមួយក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក។
៥. យើងខ្ញុំទាំងអស់គ្នា ដាច់ខាតមិនព្រមអោយតុលាការ លក់ទ្រព្យទាំងអស់របស់ក្រុមហ៊ុនឡៃឡុងសង់សំណងទៅតែ ១.១១៥ នាក់ឡើយ។
ក្រៅពីការ ទាមទារ សុំឱ្យ តុលាការមិនចេញដីកា ចាប់ឃាខ្លួន ម្ចាស់ក្រុម ពិភពដីមាស ដាក់គុក, ក្រុមបាតុករទាំងអស់គ្នា ក៏បាន សូមគោរពស្នើសុំ ការអន្តរាគមន៍ ពី សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយអន្តរគមន៍ចាំបាច់ និងដោះស្រាយដល់ពួកគាត់ ទាំងអស់គ្នាជារួមតែមួយអោយមានតម្លាភារាដូចៗគ្នា មានដូចខាងក្រោម៖
១. គោរពស្នើសុំឱ្យម្ចាស់ក្រុមហ៊ុននៅក្រៅឃុំ ដើម្បីម្ចាស់ក្រុមហ៊ុនមានឱកាសបន្ត រកដៃគូវិនិយោគមកសហការ អភិវឌ្ឍន៍ក្រុមហ៊ុនឱ្យរីកចម្រើន ដើម្បីផ្តល់ជាប្រយោជន៍រួមដល់ពួកយើងខ្ញុំទាំងអស់គ្នាបន្តទៀត។
២. គោរពស្នើសុំតុលាការលុបចោលការបង្កកទ្រព្យរបស់ម្ចាស់ក្រុមហ៊ុនឈ្មោះ ហ៊ី គឹមហុង ដើម្បីឱ្យម្ចាស់ក្រុមហ៊ុនផ្ទេរប្លង់កម្មសិទ្ធិ (ប្លង់រឹង) មកកាន់ពួកយើងខ្ញុំទាំងអស់គ្នា ស្របទៅតាមកិច្ចព្រមព្រៀង ស្តីពីការទិញលក់ដី ដែលមានជាមួយក្រុមហ៊ុន ពិភពដីមាស។
៣. ស្នើសុំអោយក្រុមហ៊ុនលក់ដីដែលនៅសល់ទាំងអស់ក្រៅពីគម្រោងដីឡូតិ៍ដែលក្រុមហ៊ុនបានបើកលក់រួច ដើម្បីអោយម្ចាស់ក្រុមហ៊ុនមានប្រាក់បន្ថែមទូទាត់ឱ្យពួកយើងខ្ញុំ និងអតិថិជនដទៃទៀត លើសពីដីដែលក្រុមហ៊ុនផ្ទេរប្លង់កម្មសិទ្ធិ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








