ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួនបុរសខ្លាំង ដែលវាយអ្នកបើកបររថយន្ដម្នាក់ ដោយយល់ច្រលំថា: បើកបុកម៉ូតូមិត្តភក្តិស្លាប់ ចំនួន៤បទល្មើស នៅ ពន្ធនាគារព្រៃស !

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៦ បាន បញ្ជូនខ្លួន យុវជនជើងខ្លាំងម្នាក់  ដែលបានវាយច្រឡំទៅលើ បុរសជាអ្នកបើកបររថយន្តម្នាក់ បណ្តាលឱ្យរបួសធ្ងន់ ដោយចោទ ប្រកាន់ថា ជាអ្នកបើកឡាន បុកមិត្តភក្តិរបស់ខ្លួនស្លាប់ ទៅដាក់ពន្ធនាគារព្រៃស “មណ្ឌលអប់រំកែប្រែទី១”  ជាបណ្តោះអា សន្ន ដោយជាប់ចោទចំនួន៤ បទល្មើស ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធី។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការបានបើកការស៊ើបសួរ និងសម្រេចធ្វើការចោទប្រកាន់ បុរសដែលវាយអ្នកបើករថយន្ដដោយសារច្រលំ ថាបុកម៉ូតូមិត្តភក្តិបណ្តាលឲ្យស្លាប់ ជាប់ចោទចំនួន៤ បទល្មើស បទ:ហិង្សាដោយចេតនា, បទ: គំរាមកំហែង បទ: ជេរប្រមាថជាសាធារណៈ និងបទ: ធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា ២១៧ មាត្រា ២៣១ មាត្រា ៣០៧ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ៖ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយករណី រវាងម៉ូតូនិងម៉ូតូ ស្រាប់តែបុរសម្នាក់ជិះម៉ូតូដេញតាមកាក់រថយន្ត១គ្រឿងចោទថាបុកម៉ូតូមិត្តភក្តិរបស់ខ្លួនបណ្តាលឲ្យស្លាប់ ហើយបានវាយបំផ្លិចបំផ្លាញរថយន្តនិងម្ចាស់រថយន្តឲ្យរបួសបែកមាត់ បង្កការភ្ញាក់ផ្អើ លដល់អ្នកដំណើរនិងសមត្តកិច្ចទៅអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងនៅម្តុំស្តុបបូកគោ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ប៉ុន្តែនៅពេលកម្លាំងកងរាជអាវុធហត្ថ និងនគរបាលទៅដល់កន្លែងកើតហេតុ ធ្វើការសួរនាំ នឹងឆែកកាមេរ៉ាសុវត្តិភាពក្នុងរថយន្តបានបញ្ជាក់ថា រថយន្តនេះមិនបានបើកបុកម៉ូតូទេ ឃើញតែម៉ូតូបុកគ្នាតែប៉ុណ្ណោះ។

ដោយមើលឃើញពីការកាក់រថយន្ត ចោទថាបុកម៉ូតូហើយឈានទៅដល់ការប្រទូស្តរាយទៅលើអ្នកបើកបររថយន្តទាំងកំរោលនោះ  ទើប លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារក្នុងបណ្តាញសង្គមថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនឹងមានអំពើហិង្សា។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានចាត់ទៅលោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ ឱ្យ ស្រាវជ្រាវភ្លាមៗ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ។

សមត្ថកិច្ចក៏បានសូមអញ្ជើញជនរងគ្រោះជាម្ចាស់រថយន្តមកដាក់ពាក្យបណ្តឹងនៅសមត្តកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ នៅទី ២១ ខែ សីហា ឆ្នាំ ២០២៦៕រក្សាសិទ្ធិគ្រប់គ្រងដោយ CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]