ភ្នំពេញ ៖ បុរសជាជនបង្កម្នាក់ដែលយកកែវ វ៉ៃក្បាលបុរសម្នាក់នៅហាង SAVAGE សង្កាត់បឹងកេងកងទី១ កាលពីម៉ោង ២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦បានរត់គេចខ្លួនឆ្លងដែនតាមច្រកបាវិតចូលប្រទេសវៀតណាមហើយ ខណៈលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា សមត្ថកិច្ចមិនដកដៃក្នុងការតាមចាប់ខ្លួនជនខាងនោះទេ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ខែសីហានេះបានថ្លែងថា
ជនដៃដល់ឈ្មោះ ឆេង ភារុណដែលវាយក្បាលជនរងគ្រោះនិងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រកបាវិតចូលប្រទេសវៀតណាមហើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បន្ថែមទៀតថា សមត្ថកិច្ចយើងខ្ញុំមិនដកដៃក្នុងការតាមចាប់ខ្លួនជនខាងនោះទេ(បើបក្សពួកនិងក្រុមគ្រួសារជននេះហៅឱ្យមកចូលខ្លួនកន្លែងសមត្ថកិច្ចមក )មិនអាចរត់គេចខ្លួនបានមួយជីវិតទេ។ រក្សាសិទ្ធដោយ៖សុទ្ធលី











