ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជនសង្ស័យចំនួន ១០នាក់បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបានសម្រេចចំនួន ០៤ លើក ក្នុងភូមិសាស្រ្ត ស្រុកបាណន់ និងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ១០នាក់ករណី លួចមានស្ថានទម្ងន់ទោស(កា//ប់ប្ល/ន់យកម៉ូតូ) , ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិង ធ្វើឲ្យខូចខាតដោយចេតនា នៅម៉ោង១០ និង ២០ នាទីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦ ចំណុចបន្ទប់ជួលភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ១០នាក់(ស្រី១នាក់) :
១.ឈ្មោះ អូន អេង ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
២.ឈ្មោះ ឈូ រ៉ាឆៃ ហៅ ហ្វុង ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣.ឈ្មោះ ពុធ រក្សា ហៅ សាល ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤.ឈ្មោះ ឈួន រ៉ាយុទ្ធ ហៅប៊ូយ ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥.ឈ្មោះ សេង វណ្ណា ហៅ រ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៦.ឈ្មោះ វណ្ណៈ គឹមហាក់ ហៅ ហាក់ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៧.ឈ្មោះ រ័ត្ន ធីធារី ហៅ និច្ច ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
៨.ឈ្មោះ ទុំ ដាវីត ហៅ វិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៩.ឈ្មោះ បូ វិរៈ ហៅ ជេម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
១០.ឈ្មោះ ខុម សុខេត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
១១.​ឈ្មោះ ឈ្លាត​ ពិឈិត​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរ​ កម្មករ មានទីលំនៅភូមិកំពង់សាប៊ួ​ ឃុំសំរោងក្នុង​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ០២ នាក់
១/ ឈ្មោះ វៀង ចាន់រ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបប កម្មករ មានទីលំនៅ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។
២/ ឈ្មោះ សុខ សីហា ភេទប្រុស ១៧ឆ្នាំ មុខរបប បុគ្គលិកសណ្ថាគារ មានទីលំនៅ ភូមិវត្ដគរ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។ ប្រព្រឹត្ដ កាលពីវេលាម៉ោង ០០ និង ២០ នាទី និងម៉ោង ០១ និង ៤០ នាទីថ្ងៃទី១៨ សីហា ឆ្នាំ ២០២៦ នៅភូមណ្លូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង និងចំណុចភូមិសាលាបាឡាត់ សង្កាត់អូនម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។ ដោយក្រុមជនសង្ស័យជិះម៉ូតូប្រដាប់ដោយកាំបិត និងដាវធ្វើសកម្មភាពដេញកាប់ជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឲ្យដួល រួចនាំគ្នាកាប់កម្ទេចម៉ូតូជនរងគ្រោះ ខណះពេលជនរងគ្រោះរត់គេចខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបានសម្រេចចំនួន ០៤ លើក ក្នុងភូមិសាស្រ្ត ស្រុកបាណន់ និងក្រុងបាត់ដំបង ផងដែរ។

វត្ថុតាងដកហូត:១.កាំបិតផ្គាប់ ០៤ ដើម ។២.ដាវ ០១ ដើម ។៣.កាំបិតតាំងតោ ០១ ដើម ។៤.ដែកទីប ០២ ដើម ។៥.ទូរស័ព្ទចំនួន ០៦គ្រឿង ។៦.ម៉ូតូចំនួន ០២ គ្រឿង ។
បច្ចុប្បន្ន ជសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញចាត់ការតាមនីតិវិធី។រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]