ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបាន​ហើយ​! មុខសញ្ញាជន​ឆបោក​ម្នាក់ បន្លំទិញ​ម៉ូតូ​គេ ​ធ្វើជា​​សុំ​ជិះ​សាក រួច​ជិះ​​គេចខ្លួន

រាជធានី​ភ្នំពេញ÷ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​បង្ហាញមុខ​ជនសង្ស័យម្នាក់ ជា​មុខសញ្ញាជនឆបោក ជំនាញ​ខាង​ទិញ​ម៉ូតូ​គេ​ រួច​ធ្វើ​ជា​សុំ​ជិះ​សាក ហើយ​ជិះ​គេចខ្លួន​បាត់ !នៅពេលនេះ សមត្ត​កិច្ច​ចាប់​មក​សួរ​ចម្លើយ មិនមែន​តែ​មួយ​លើក​ទេ គឺ​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​ចំនួន​០៣ លើក​មកហើយ​ ។
ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦:១០​នាទីល្ងាច លោក​ ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ,លោក​ វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ បាន​ដឹកនាំ​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ​ក្រសួង​មហាផ្ទៃ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ត្រង់​ចំណុច​ស្ថា​នី​ប្រេង​ឥន្ធនៈ កាល់​តិច តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឆបោក (​ម៉ូតូ​ចំនួន​០២​គ្រឿង​) កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦ និង​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ចំហៀង​សាកលវិទ្យាល័យ​កម្ពុជា​-​ចិន (​អតីត​ផ្សារ​សុ​វ​ណ្ណា​) សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​ឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ជនជាតិ​ខ្មែរ​។
សម្ភារៈ​ដកហូត :
១- ម៉ូតូ​ម៉ាក ហុងដា ស្កុប​ពី ពណ៌​ស ឆ្នាំ​ផលិត​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1JR-6028 ។
២-​ ម៉ូតូ​ម៉ាក ហុងដា ស្កុប​ពី ពណ៌​ស​-​បៃតង ឆ្នាំ​ផលិត​២០២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1LS-1811 (​បាន​ប្រគល​ជូន​ជន​រង​គ្រោះ​)។
៣-​ ម៉ូតូ​ម៉ាក ហុងដា ស្កុប​ពី ពណ៌​ក្រហម ឆ្នាំ​ផលិត​២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1KK-1539 (​បាន​ប្រគល​ជូន​ជន​រង​គ្រោះ​)​។
ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​ថា : គេ​ធ្លាប់សកម្មភាព ដូច​ខាង​លើនេះ (​ឆបោក​ម៉ូតូ​ប្រជាពលរដ្ឋ​បាន​ចំនួន​០៣​លើក​មក​ហើយ​) ។
លើក​ទី​១- ធ្វើសកម្មភាព ឆបោក​បាន​ម៉ូតូ​ម៉ាក ហុងដា ស្គុ​ប​ពី ពណ៌​ស​-​បៃតង មួយ​គ្រឿង ឆ្នាំ​ផលិត​២០២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1LS-1811​។
លើក​ទី​២-​ ធ្វើសកម្មភាព ឆបោក​បាន​ម៉ូតូ​ហុងដា ស្កុប​ពី ពណ៌​ក្រហម មួយ​គ្រឿង ឆ្នាំ​ផលិត​២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1KK-1539​។
លើក​ទី​៣- ធ្វើសកម្មភាព​នៅ ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ បាន​ម៉ូតូ​ម៉ាក ហុងដា PCX ​មួយ​គ្រឿង (មិន​មាន​បណ្តឹង​ )។
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រិះ​បាន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]