ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០២នាក់បញ្ជូនទៅសាលាដំបូងខេត្តបង្ក្រាបទីតាំង​ ជួញដូរ​ រក្សា​ទុក​ ប្រេីប្រាស់​ លួច​លាក់​កែច្នៃ​ ខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​

កម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ បានចុះធ្វេី​រដ្ឋ​បាល​បង្ក្រាបទីតាំង​ ជួញដូរ​ រក្សា​ទុក​ ប្រេីប្រាស់​ លួច​លាក់​កែច្នៃ​ ខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ កាលថ្ងៃ​ទី១៨ ខែសីហា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ទោ​ ជិន​ សុភឿន​ អធិការ​នគរបាល​ស្រុក​ចន្ទ្រា​ បាន​ដឹកនាំ​កម្លាំង​ សហការ​ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ចន្ទ្រា​ ដោយមានការសម្របសម្រួលពី​ឯកឧត្ដម​ ខាំ​ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង​ បានចុះ​ធ្វើ​រដ្ឋ​បាល​ បង្ក្រាបទីតាំង​ ជួញដូរ​ រក្សា​ទុក​ ប្រេីប្រាស់​ លួច​លាក់​កែច្នៃ​ ខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០២នាក់​ ស្រី​ ០១នាក់ (ជាជនជាតិ​វៀតណាម​) ​ស្ថិត​នៅភូមិ​ចេក​ ឃុំ​សំរោង​ ស្រុក​ចន្ទ្រា​។
ដក​ហូត​វត្ថុ​តាង​រួម​មាន÷
-សារធាតុញៀនសរុបទាំងអស់ ទម្ងន់ ១,២៨៧.៥ ក្រាម​ ក្នុងនោះ៖
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៨.៦២ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១,០៦៦.៣៨ក្រាម​
-ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ២១២.៥ក្រាម​
-កញ្ឆា​ក្រៀម​ ២០.៥ក្រាម​
-អាវុធខ្លី ០២ដើម​ និងគ្រាប់ ០៦គ្រាប់
-ទូរស័ព្ទដៃ ០២គ្រឿង
-ជញ្ជីង ០១គ្រឿង​ និង​សម្ភារប្រេី​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។
បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]