ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ ជួន​ ណារិន្ទ ​ស្រាវជ្រាវ​បន្ទាន់​លេីករណីហិង្សាលេីជនរងគ្រោះក្នុងហាងផឹកស៊ី​ និងអួតអាងថាមានខ្សែធំ

ភ្នំពេញ ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការខណ្ឌបឹងកេងកង និងលោកស្នងការរង ប៊ុន សត្យា ស្រាវជ្រាវបន្ទាន់ ករណីបង្កហិង្សា និងប្រេីពាក្យសម្តីមិនសមរម្យ នៅក្នុងហាង SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង២ យប់រំលងអធ្រាតឈាន ចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

នៅវេលាម៉ោង10:45នាទីព្រឹកថ្ងៃទី23 ខែសីហាឆ្នាំ2026នេះកម្លាំងប៉ូលីសនៃអធិការនគរបាលខណ្ឌបឹងកេងកងបានសហការជាមួយនឹងកម្លាំងប៉ូលីសព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនបុរសពាក់អាវខៀវក្នុងរូបនេះបានម្នាក់ហើយនឹងកំពុងសួរនាំដើម្បីស្វែងរកបក្ខពួកជាជនដៃដល់បន្តទៀត។ វេលាម៉ោង10ព្រឹក

សូមរំលឹកថា​ ម្នាក់សាហាវព្រៃផ្សៃហួសហេតុពេកហេីយ​ វាយជនបុរសម្នាក់មួយកែវស្រាមិនអស់ចិត្ត នាំមកកៀនកន្លែងស្ងាត់ វាយក្បាលមួយដបថែមទៀត​ ហេីយសួរថាហែងអត់អស់ចិត្តមែនចង់មេច​ ខ្សែអញធំណាស់​ ហេតុការណ៍នេះកេីតទ្បេីងព្រោះរឿង​ ញញឹម​ ដេីរប៉ះ​ ក្នុងហាង​ឈ្មោះ​ SAVAGE វេលាម៉ោង២យប់រំលងអធ្រាត្រឈានចូល​ ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ​២០២៦​ សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

​ក្រោយពេលជនបង្កដែលសាហាវព្រៃផ្សៃវាយជនរងគ្រោះរួចហេីយបានដេីរទ្បេីរទៅខាងលេីជាមួយនិងសន្តិសុខហាងមួយភ្លេតក្រោយមកគេឃេីញជនបង្កប្ដូរខោអាវដេីរចេញតាមច្រកទ្វារមួយទៅបាត់ស្រម៉ោលសង្ស័យថាសន្តិសុខហាងជាអ្នកបេីកដៃអោយរត់​ នៅសល់តែជនរងគ្រោះពេលសមត្ថកិច្ចចុះមកដល់បាននាំទៅប៉ុស្តិ៍ដេីម្បីសួរនាំនិងរៀបចំដាក់ពាក្យបណ្ដឹងទាំងខ្លួនជនរងគ្រោះកំពុងមានរបួស​ ។

នៅព្រឹកថ្ងៃនេះ កម្លាំងប៉ូលីសនៃអធិការនគរបាលខណ្ឌបឹងកេងកងបានសហការជាមួយនឹងកម្លាំងប៉ូលីសព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនបុរសម្នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]