ខេត្តស្វាយរៀង÷ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពប្លន់យកប្រាក់របស់ជនរគ្រោះ និងមាសជាង ១០ តម្លឹង ពីម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈនិងអង្ករដែលមានស្លាកយីហោ: សំ ហាកហាក់នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា : កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២០: ២០នាទី នៅចំណុចផ្ទះលក់ចាប់ហួយយីហោ :(សំ ហាក់)ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់-ក្រុងបាវិត មានករណី: (លួចមានស្ថានទម្ងន់ទោស,ដោយសារមរណភាព នៃជនរងគ្រោះ) បានកើតឡើងបង្កដោយជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពប្លន់យកប្រាក់របស់ជនរគ្រោះ និងមាសជាង ១០តម្លឹង ព្រមទាំងបណ្ដាលម្ចាស់ផ្ទះ ឈ្មោះ សំ ហាក់ ភេទប្រុស អាយុ ៦៣ឆ្នាំ (ស្លាប់) ហើយក្រុមជនសង្ស័យបានគេចខ្លួនបាត់ពីកន្លែងកើតហេតុបាត់ !។
ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្ត បានចាត់តាំង លោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ព្រហ្មទណ្ឌកម្រិតធ្ងន់- ស្រាលនិងកម្លាំងជំនាញកោសល្យវិច្ច័យបច្ចេទេស, កម្លាំងបង្ការបង្រ្កាបបទល្មើសផ្សេងៗប្រចាំក្រុងបាវិត ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង និងជាប្រធានក្រុមពង្រឹងក្នុងក្រុងបាវិត សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយ លោក វរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត, សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ,កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាតរៀង បានសហការគ្នា ដឹកនាំការស្រាវជ្រាវស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់។
ប្រភពព័ត៌មានបន្តថា: ក្នុងរយៈពេល ៣ថ្ងៃ ក្រុមការងារបានស្រាវជ្រាវតាមវិធានការជំនាញ ក៏កំណត់បានអត្តសញ្ញាណមុខសញ្ញាសង្ស័យជាជនជាតិវៀតណាម មានបក្សពួកចំនួន ៣នាក់ ហើយបានផ្លាស់ប្ដូរព័ត៌មានជាមួយសមត្ថកិច្ចវៀតណាម ធ្វើការស្រាវជ្រាវបន្ត ។
លុះមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចវៀតណាម ឃាត់បានមុខសញ្ញាជនសង្ស័យ០១នាក់ ឈ្មោះ ឡេ តាន់ប៊ូវ LE TAN BUU ហៅ(គឿង )ភេទប្រុស អាយុ ៤៣ឆ្នាំ មានស្រុកកំណើតក្រុងកាន់ថឺ ប្រទេសវៀតណាម ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចវៀតណាម បានបន្តស្រាវជ្រាវឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យចំនួន ២នាក់ ទៀតគឺ ១-ឈ្មោះ ង្វៀន ថេយូ NGUYEN THE DU ហៅ(អ៊ុក ) ភេទប្រុស អាយុ ៤៩ឆ្នាំ និង២- ឈ្មោះ ឡេ ថាញ់ភុក LE THANH PHUC ហៅហ្វុក ភេទប្រុស អាយុ ៤៤ឆ្នាំ អ្នកទាំង ២នាក់ មានស្រុកកំណើតនៅខេត្តតៃនិញ ប្រទេសវៀតណាម ព្រមទាំងបក្សពួក សមគំនិតក្នុងអំពើនេះចំនួន ២នាក់ទៀតគឺ ១- ឈ្មោះ ដន ភឿងតាំ DOAN PHUONG TAM ភេទប្រុស ជនជាតិវៀតណាម ជាអ្នកជិះម៉ូតូដឹកជនសង្ស័យឆ្លងដែន និង២ /ឈ្មោះ ង្វៀង ហៃអូ (NGUYEN HAI AU) ភេទប្រុស ជនជាតិវៀតណាម ជាអ្នកកក់បន្ទប់សម្រាកឱ្យឈ្មោះ គឿង នៅខេត្តឡាំដុង ប្រទេសវៀតណាម។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ខាងលើ សមត្ថកិច្ចវៀតណាម កំពុងឃាត់ខ្លួន និងចំណាត់ការតាមនីតិវិធី នៅក្នុងប្រទេសវៀតណាម (តាមគោលការណ៍ច្បាប់សញ្ជាតិនៃប្រទេស) ។
ចំណែកឯសម្ភារៈនិង វត្ថុមានតម្លៃរបស់ជនរងគ្រោះ ដែលជនសង្ស័យប្លន់បាន មួយចំនួន នៅសេសសល់ សមត្ថកិច្ចកម្ពុជា កំពុងបន្តនីតិវិធី សហការជាមួយសមត្ថកិច្ចវៀតណាម ដើម្បីយកមកប្រគល់អោយគ្រួសារជនរងគ្រោះវិញ ៕រក្សាសិទ្ធដោយ៖សុទ្ធលី


