ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ខែសីហានេះ បានឲ្យដឹងថា ស្រ្តីជនជាតិអៀកឡង់ ដែលមហាជនយល់ច្រឡំថា ជាជនជាតិថៃនោះ បានចេញវីដេអូសុំទោស ចំពោះហេតុការណ៍ដែលបានប៉ះពារពាក្យសំដីជាមួយក្រុមសំអាងការនៅក្នុងសណ្ឋាគារ Patio ក្នុងខណ្ឌបឹងកេងកង។
ស្រ្តីរូបនេះមានឈ្នោះ THOMSON ANNABELLA អាយុ ៥៤ឆ្នាំ ជនជាតិអៀកឡង់ សញ្ជាតិអៀកឡង់ កាន់លិខិតឆ្លងដែនលេខ (557397894)។
ស្រ្តីរូបនេះរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាយើងជាង១២ឆ្នាំមកហើយ។
គាត់រៀងស្រវឹងខ្លាំង ពីព្រោះកម្មវិធីខួប១២ឆ្នាំ នៃការទទួលមរណភាពកូនរបស់គាត់។
រឿងរ៉ាវបានបញ្ចប់ហើយ សូមបងប្អូនកុំចែករំលែកវីដេអូទៀត ចៀសវាងការយល់ច្រឡំ។
សូមលើកទឹកចិត្ត និងទាក់ទាញភ្ញៀវបរទេសទាំងឡាយ ដែលកំពុងរស់នៅ ស្នាក់នៅ ធ្វើការ និងរកស៊ីនៅក្នុងស្រុករបស់យើង៕រក្សាសិទ្ធដោយ៖សុទ្ធលី










