តាមរយៈការពង្រឹងការចែករំលែកព័ត៌មានស៊ើបការណ៍ និងការសម្របសម្រួលប្រតិបត្តិការយ៉ាងជិតស្និទ្ធ សហរដ្ឋអាមេរិក និងសមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា កំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ។ នេះបើតាមការចេញផ្សាយព័ត៏មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៦។
តាមរយៈគំនិតផ្តួចផ្តើមរួមគ្នានាពេលថ្មីៗនេះ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) បានជំរុញឱ្យមានការចាប់ខ្លួនជនបរទេសដែលពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ និងការរឹបអូសទ្រព្យសម្បត្តិ មន្ទីរពិសោធន៍ផលិតគ្រឿងញៀន និងទីតាំងស្តុកទុក រួមទាំងសារធាតុគីមីដើមសម្រាប់ផលិតគ្រឿងញៀនច្រើនជាងមួយតោន និងគ្រឿងញៀនខុសច្បាប់ជាង ២០០ គីឡូក្រាម។
កិច្ចខិតខំប្រឹងប្រែងសហការដែលពាក់ព័ន្ធនឹងការិយាល័យ DEA នៅរាជធានីភ្នំពេញ និងរដ្ឋ New Jersey បានជួយរកឃើញបណ្តាញក្នុងស្រុកមួយ ដែលធ្វើការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ក្នុងនាមឱ្យក្រុម Sinaloa Cartel។
ប្រតិបត្តិការកម្រិតខ្ពស់ទាំងនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរុះរើបណ្តាញឧក្រិដ្ឋកម្មសកល និងការការពារប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី



