ខេត្តកំពង់ចាម: នៅតំបន់ជនបទដាច់ស្រយាលខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានរបស់ពលរដ្ឋបណ្ដាលឲ្យរងការខូចខាតរធ្ងន់ធ្ងរ២ខ្នងហ្នឹងរបើកដំបូលចំនួន៥២ខ្នងក្នុងឃុំចំនួន៤នៃស្រុកបាធាយ។ក្នុងហេតុការណ៍នោះសំណាងល្អមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ងឬបាត់បង់អាយុជីវិតនោះទេ។ ជាមួយនោះអាជ្ញាធរបានចុះអន្តរាគមន៍ទាន់ពេលវេលាដើម្បីជួយដល់ពួកគាត់។
លោកអូត ឈាងលី អភិបាលស្រុកបាធាយបានលឱ្យដឹងថា: ខ្យល់កន្ត្រាក់បានធ្វើឲ្យលំនៅឋានរបស់ពលរដ្ឋចំនួន ៤ឃុំរងការខូចខាតក្នុងនោះមានឃុំត្រប់៥១ ខ្នង ឃុំសណ្ដែក១ខ្នង ឃុំទំនប់១ខ្នងនិងឃុំជើងព្រៃ១ខ្នង សរុប៥៤ខ្នងក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន២ខ្នងនៅភូមិត្រប់ ដោយមើលឃើញពីការលំបាកបែបនេះត្រូវបានឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តនិងលោកជំទាវបានអញ្ជើញចុះចែកអំណោយដោយផ្ទាល់ធ្វើឡើងអ្នកព្រឹកថ្ងៃទី២០សីហា ឆ្នាំ២០២៦ នៅបរិវេណវត្តប្រើសមាសក្នុងឃុំត្រប់ ស្រុកបាធាយ ។គ្រោះធម្មជាតិនេះកើតឡើងកាលពី កន្លងទៅថ្មីៗ។
ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមានប្រសាសន៍ឲ្យដឹងដែរថា
ក្នុងនាមឯកឧត្តមសន្តិបណ្ឌិតនេត
សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាមសូមចូលរួមសោកស្ដាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ហើយបើប្រជាពលរដ្ឋដែលមិនទាន់ជួសជុលលំនៅឋានរួចមកស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តប្រើសមាស។សូមកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានរាយការណ៍ពីគ្រោះធម្មជាតិមកដល់រូបលោកឱ្យបានដឹងនិងប្រញាប់នាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី-ហ៊ុន សែន ប្រធានចាកបាទក្រហមកម្ពុជា មកចែកជូនដល់បងប្អូនទាំងអស់នាឱកាសនេះ។ហើយឯកឧត្តមលី ធុជ ទេសរដ្ឋមន្ត្រីអនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ក៏បានយកចិត្តទុកដាក់ជួយដល់បងប្អូនរងគ្រោះទាំងនេះដែរ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានបន្តឲ្យដឹងទៀតថា សម្ដេចតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិដូចជាករណីខ្យល់កន្ត្រាក់នេះជាដើម។ ហើយអំណោយដែលផ្ដល់ជូនគឺអាចបំពេញភាពខ្វះខាតនិងក្នុងការជីវភាពគ្រួសារបានឡើងវិញមួយកម្រិតស្របហ្នឹងពាក្យស្លោកដែលលើកឡើងថាទីណាមានការលំបាកទីនោះគឺមានកាកបាទក្រហម។ ចាប់ពីពេលនេះតទៅសូមបងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់មេត្តាយកចិត្តទុកដាក់ក្នុងការជួសជុលផ្ទះឲ្យបានរួសរាន់ព្រោះជាចម្រករបស់យើងដ៏សំខាន់មិនអាចខ្វះបាន។
ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ក្នុងករណីដែលមានជំងឺក្តៅខ្លួនសូមប្រញាប់រួសរាន់មកកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី























