ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ !!

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានធ្វើការដុតបំផ្លាញគ្រឿងញៀន និង សារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជាង ១ ៣០០គីឡូក្រាម ដែលបង្ក្រាប និង រឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមក ដើម្បី អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា: ការដុតបំផ្លាញគ្រឿងញៀន ខាងលើនេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបង្ហាញពីការមិនអត់ឱនចំពោះការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព។

បញ្ហាគ្រឿងញៀន គ្រឿងបញ្ហាកង្វល់រួម របស់ប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា។ ដូច្នេះ យើង ត្រូវរួមគ្នា លុបបំបាត់ ការប្រើប្រាស់ ការចែកចាយ និង ជួញដូរគ្រឿងញៀន នៅក្នុង សហគមន៍ ភូមិ ឃុំ ស្រុក ក្រុង ខេត្ត និង នៅ ក្នុងប្រទេសកម្ពុជា របស់យើង៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]