ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថាបុរសម្នាក់ដែលកោងកាចក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ ត្រូវបានបងស្នងការនគរបាលរាជធានី ដែលមានរហស្សនាម «រាជសឹង្ហ» ឃាត់ខ្លួនហើយ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកប៉ុន្មាននាទីមុននេះ យ៉ាងដូច្នេះថា៖ “ខ្ញុំសូមជុំរាបជូនមហាជន មេត្តាគោរពជូនជ្រាបថា ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៌កើតឡើងនិងមានហឹង្សានោះ ខ្ញុំបានចាត់ទៅ លោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៌ស្រាវជ្រាវភ្លាមៗ ។
ករណីនេះជាបទល្មើសព្រហ្មទណ្ឌ(ខ្ញុំសូមអញ្ជើញជនរងគ្រោះម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី) ។
អ្នកក្លាហាននោះ សមត្ថកិច្ចជំនាញចរាចរណ៌ឃាត់បានហើយនិងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី ។
ខ្ញុំបាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៌យកមកដោះស្រាយនោះទេ (ដើម្បីរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា) “ ៕រក្សាសិទ្ធដោយ៖សុទ្ធលី








