ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស អតីតភិក្ខុ ជា វុទ្ធី ដាក់គុក ១៨ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម តាម បណ្តាញផ្សព្វផ្សាយសង្គម !!

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀល ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦ នេះ បានបើកសវនាការ ប្រកាសសាលក្រមលើ សំណុំរឿង ជនជាប់ចោទម្នាក់ ឈ្មោះ  ជា វុទ្ធី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជា អតីត ភិក្ខុ (លោកសង្ឃ) ដែលតែងតែ ឈឺឆ្អាលនឹង រឿងប្រទេសជាតិ និង បានចូលរួម យ៉ាងសកម្មក្នុងកិច្ចការងារសង្គម នៅក្នុងប្រទេសកម្ពុជា។

តុលាការបានសម្រេច ផ្តន្ទាទោស ជនជាប់ចោទ ដាក់គុក កំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន ២ លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក) ដាក់ចូលក្នុងថវិកាជាតិ។

លោកស្រីចៅក្រម យី សុខវួច បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ ជា វុទ្ធី ត្រូវបានជាប់ចោទពីបទ:“ញុះញុង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមបញ្ញត្តិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្ត ទៅតាមបណ្តាញ ផ្សព្វផ្សាយសង្គម នៅក្នុងក្រុម Facebook Chat   នៅក្នុង ឆ្នាំ ២០២៥។

ជនជាប់ចោទត្រូវ បានចាប់ឃាត់ខ្លួន នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៥ និង ត្រូវបានបញ្ជូន មកឃុំខ្លួន នៅក្នុង ពន្ធនាគារ PJ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៦។

លោកស្រីចៅក្រម បានបញ្ជាក់ថា: ជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាតុលាការ  បន្ទាប់ពីគាត់បាន ឆាត ដោយ និយាយវាយប្រហារ យ៉ាងធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំជាតិ ដែល មានចេតនា ធ្វើឱ្យ ប៉ះពាល់ និង បង្កធ្វើឱ្យមានភាពវឹកវរដល់ សន្តិសុខជាតិ  ដែលទាក់ទង ទៅនឹង ជម្លោះព្រំដែនកម្ពុជា-ថៃ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]