ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ត្រូវបានឃាត់ខ្លួនក្រោយធ្វេីសកម្មភាពយកកាំបិតចាក់សង្សារខ្លួនឯងឲ្យស្លាប់ នៅក្នុងបន្ទប់ជួល​

រាជធានី​ភ្នំពេញ÷ នារី​បម្រើ​ការ​នៅ​តាម​ហាង​០១នាក់ ត្រូវ​បាន​សមត្ថកិច្ច​ ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន! ​បន្ទាប់​ពី​ចាក់​សម្លាប់​បុរស​ ជា​សង្សារ​របស់​ខ្លួន​ ០១កាំបិត​ ចំ​ក្បាលពោះបណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ ។

​ករណីខាងលើ​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៣:៣០​នាទី ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

នារីជាជនសង្ស័យ​ឃាតករ​រូបនេះ ឈ្មោះ ជឹ​ម ស្រី​អូន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ហាង ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​២ ផ្លូវ​បេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កន្លែង​កើតហេតុ ខាងលើ​ ។​ ចំណែក​បុរស​ជា​សង្សារ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ឈ្មោះ បុ​ង សា​រិ​ក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​ភូមិ គ្រ​ផល ឃុំ​គុ​ស ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។

ទាក់ទិន​នឹង​ឃាតកម្ម​ចាក់​សម្លាប់​សង្សារ​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយ​ នោះទេ។

តាម​ព័ត៌មាន​បឋម នារីបង្កបាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចាក់​សម្លាប់​ខ្លួនឯង​ ហើយ​ត្រូវ​បាន​សង្សារ​របស់​ខ្លួន​ទៅ​ឃាត់​ ក៏​បណ្ដា​លឲ្យ​ខ្លួន​គ្រវាសដៃ​ត្រូវ​ចំក្បាលពោះ​០១កាំបិត​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល​ ។លុះ​ក្រោយមក​ ក៏​បាន​ដាច់ខ្យល់ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋនៅជិតខាង ហើយត្រូវបានសមត្ថកិច្ច ចុះពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ៕រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]