ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន បុរសប្រមឹកស្រា ស ម្នាក់ បន្ទាប់កាប់សម្លាប់ បុរសជាដៃគូផឹកស្រារបស់គាត់ម្នាក់ស្លាប់ ដោយសារតែខឹងហៅគាត់ មកផឹកស្រា តែ អត់មានស្រាផឹក ?

ខេត្តព្រៃវែង៖ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានចាប់ឃាត់ខ្លួន បុរសចំណាស់ ប្រមឹកខួប ម្នាក់ បន្ទាប់ពី គាត់បានកាប់ដៃគូផឹកស៊ីជាមួយគ្នា ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ យ៉ាងអណោចអធ័ម នៅហ្នឹងកន្លែង កើតហេតុ ដោយសារតែខឹង នឹងជនរងគ្រោះ បានហៅ គាត់មកផឹកស្រា នៅផ្ទះរបស់ជនរងគ្រោះ តែ នៅពេលមកដល់គ្មានស្រាឲ្យផឹក។

អំពើឃាតកម្ម ដ៏សាហាវឃោរឃៅនេះ បានកើតឡើង នៅលើផ្លូវលំមួយ ស្ថិតនៅចំណុចភូមិត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង វេលាម៉ោងប្រមាណ៨: ៣០ នាទី យប់ នាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: ជនសង្ស័យ រូបនេះមានឈ្មោះ ជៀន សុខា ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរជា កសិករ តែ មនុស្សស្រវឹងខួប រស់នៅភូមិគក ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ អ៊ី អ៊ន់ ភេទប្រុស អាយុ៤៦ មុខរបរ កសិករ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាមួយនឹងគ្នា។

សមត្ថកិច្ចនគរបាល បាននិយាយថា: ជនរងគ្រោះ និង ជនសង្ស័យ គឺជាដៃគូផឹកស្រាស ជាមួយគ្នា និងតែងតែស្រវឹងខួបជាមួយគ្នាជាប្រចាំ។

នៅពេលសួរចម្លើយ នៅដំណាក់កាល នគរបាល, ជនសង្ស័យ បានឆ្លើយសារភាពថា: មូលហេតុដែលគាត់ បានកាប់ជនរងគ្រោះ គឺដោយសារខឹងជនរងគ្រោះ ហៅ គាត់មកផឹកស្រា តែពេលគេមកដល់ បែរជា អត់មានស្រាឱ្យគាតផឹក ដូចការហៅ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា: ចំពោះករណីនេះ ជនសង្ស័យ ត្រូវជាប់សង្ស័យពីបទ: ឃាតកម្ម ដោយចេតនា ហើយ បច្ចុប្បន្ននេះ គាត់ កំពុងតែត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋានគបាលស្រុកកញ្ជ្រៀច ដើម្បីរៀបចំកសាង ឯកសារ-សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បី អនុវត្តតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]