ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីសង្ស័យរំលោភសេពសន្ថវៈលើនារីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង នៅវេលាម៉ោងប្រមាណ ១៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលព័ត៌មានពីរប្អូនបង្កេីតរបស់នារីជនរងគ្រោះបានរាយការណ៍ទៅកាន់សមត្ថកិច្ចថាបងស្រីបង្កេីតរបស់ខ្លួនត្រូវគេចាប់រំលោភបូកបានសម្រេចនៅក្នុងបន្ទប់ជួលមួយកន្លែង ដើម្បីសុំការអន្តរាគមន៍ ។ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលពងទឹកបានចុះដល់កន្លែងដេីម្បីការសាកសួរនិងឃាត់ខ្លួនបុរសពីរនាក់ជាជនសង្ស័យខាងលេីយកទៅប៉ុស្តិ៍សួរនាំនិងធ្វើតាមនិតិវិធីច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី






