ប្រមុខរដ្ឋាភិបាល ចេញអនុក្រឹត្យលេខ 609 អនក្រ.តត ចុះថ្ងៃទី21 ខែកក្កដា ឆ្នាំ2026 ត្រូវបានលុបឈ្មោះ នាយទាហានចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ វរសេនីយ៍ឯក ហ៊ីម ហុកលេង អត្តលេខ ០៦១៣០៨ ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដោយ មិនគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់ កងយោធពលខេមរភូមិន្ទ ។ លោកវរសេនីយ៍ឯក ហុីម ហុកលេង ក៏មានមុខតំណែងមួយទៀតគឺ(អតីតនាយករងសាលាបញ្ញាសាស្រ្ដអន្តរជាតិទី5 និងទី12) ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






