ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ធ្វើអត្តឃាត ដោយចាក់សាំងដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យស្លាប់ទាំងមនុស្ស ឆេះម៉ត់ទាំងទ្រព្យសម្បត្តិ និង ផ្ទះ របស់គាត់ ដោយសារវិបត្តិផ្លូវចិត្ត ??

ខេត្តត្បូងឃ្មុំ ៖  សមត្ថកិច្ចនគរបាល ស្រុកមេម៉ត់ បានឱ្យដឹងថា: បុរសម្នាក់ បានធ្វើអត្តឃាតដោយចាក់សាំង ចំនួនពីរកាន ដុតសម្លាប់ខ្លួនឯង នៅក្នុងផ្ទះដែលធ្វើពីឈើ ប្រក់ស័ង្កសី បណ្ដាលឱ្យឆេះស្លាប់យ៉ាងអាណោចអាធ័ម និង ឆេះ ម៉ត់ ទាំងទ្រព្យសម្បត្តិ របស់គាត់ និង ផ្ទះស្ទើរតែទាំងស្រុង ដោយសារវិបត្តផ្លូវចិត្ត ។

ឧប្បត្តិហេតុនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៦ នៅចំណុចភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចនគរបាលស្រុកមេមត់ បានឱ្យដឹងថា: បុរសដុតសម្លាប់ខ្លួនឯង រូបនេះ មានឈ្មោះ វន ធន់ ភេទប្រុស អាយុ៤០ឆ្នាំ  មុខរបរ កសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចនគរបាល បាននិយាយថា:  នៅមុនកើតហេតុ នៅម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ សីហា ឆ្នាំ២០២៦ គេបានឃើញឈ្មោះ វន ធន់ យកសាំង ចំនួន ២កានដើរចូលក្នុងផ្ទះខ្លួនឯង ហើយក៏ចាក់សោផ្ទះពីខាងក្នុង រួចធ្វើសកម្មភាពដុតផ្ទះខ្លួនឯង  បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ និងស្លាប់ខ្លួនឯងនៅក្នុងភ្លើងនោះ យ៉ាងអណោចអធ័ម ។

បន្ទាប់ពីមានហហេតុនេះកើតឡើង
កម្លាំងសមត្ថកិច្ចនគរបាលស្រុកមេមត់ ដោយមានរថយន្តពន្លត់អគ្គិភ័យផង  បានចុះទៅអន្តរាគមន៍ពន្លត់ភ្លាមៗដែរ ក៏ ប៉ុន្តែ មិនអាចជួយសង្គ្រោះទាន់វេលា ពីព្រោះ គ្រោះអគ្គីភ័យ បានឆាបឆេះសន្ធោរសន្ធៅ និង បានឆេះផ្ទះស្ទើរតែទាំងស្រុង អស់ទៅហើយ។

ចំពោះករណីបុរសដុតផ្ទះឆេះ ដុតខ្លួនឯងនេះ រហូតមកដល់់ពេលនេះ  មិនទាន់ មានព័ត៌មានផ្លូវការណ៍ ណាមួយ បញ្ជាក់បញ្ជាក់ អំពីពីមូលហេតុអ្វីឲ្យពិតប្រាកដឡើយ។

ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងតែពិនិត្យ និង ស្រាវជ្រាវ អំពីមូលហេតុពិត នៃ ការធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង  របស់បុរសរូបនេះ៕រក្សាសិទ្ធិ ដោយ CEN