ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ សីហា បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទ ឈ្មោះ ចិន្តា សុវណ្ណារី នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទជេរប្រមាថមន្រ្តីរាជការសាធារណៈ ។
នៅថ្ងៃ សុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣២៧៦ អ.យ.ធ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ – បានឃើញ សំណុំរឿងស៊ើបសួរលេខ ៣៣៦២ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដែលបើកការស៊ើបសួរលើ៖ ជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី កើតថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៥ (អាយុ ៣១ ឆ្នាំ) ជនជាតិខ្មែរ មុខរបរ អាជីវករ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០២១០៦៧៨៨៩៤ (១)។ទីកន្លែងកំណើតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទីលំនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ៖ គ្មាន។
ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ ប្រព្រឹត្តនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។
- បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ 2Q..“ម” ដ.ព.ស ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ បង្គាប់ឱ្យ
ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី ដូចមានអត្តសញ្ញាណខាងលើ ទៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
លោកស្រីប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) ទទួលឃុំខ្លួនជនត្រូវចោទខាងលើរហូតទាល់តែបានទទួលការ
ដំណឹងអំពីការដោះលែងឱ្យមានសេរីភាពវិញ។រក្សាសិទ្ធដោយ៖សុទ្ធលី





