កម្លាំងសមត្ថកិច្ច ចាប់ខ្លួនបុគ្គលឈ្មោះ ប៉េង ជីវ៉ា បានហើយ បន្ទាប់ពីបុគ្គលរូបនេះពាក់ឯកសណ្ឋានយោធិន នៃកងយោធពលខេមរភូមិន្ទ និងយកឈ្មោះថ្នាក់ដឹកនាំ មកប្រើ នេះបើតាមការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។
ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦សូមជម្រាបជូនសាធារណជនជ្រាបថា៖ ថ្មីៗនេះ មានព័ត៌មានក្នុងបណ្តាញសង្គមពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ប៉េង ជីវ៉ា ប្រើប្រាស់ឯកសណ្ឋានយោធិន
នៃកងយោធពលខេមរភូមិន្ទ និងយកឈ្មោះថ្នាក់ដឹកនាំមកប្រើថែមទៀត។
ទីចាត់ការបុគ្គលិក សូមបញ្ជាក់ថា មិនមានឈ្មោះ ប៉េង ជីវ៉ា នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន
ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន នោះទេ។
អគ្គបញ្ជាការដ្ឋានបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ អនុវត្តតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី





