ក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ នៅវេលាម៉ោងទី២នៃដំណើរការសំណេរ ពេលរសៀល នៅមណ្ឌលប្រឡងសាលាបឋមសិក្សា២ធ្នូ ខេត្តស្វាយរៀង មានករណីចាប់បានបេក្ខជននាំចូលទៅក្នុងបន្ទប់ប្រឡង នូវវ៉ែនតា និងទូរសព្ទវៃឆ្លាត។ បេក្ខជនត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក (វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត) ដែលបេក្ខជនបាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីនេះតាមគោលការណ៍ជាធរមាន។
ក្រសួងអប់រំ យុវជន និងកីឡា សូមរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។រក្សាសិទ្ធដោយ៖សុទ្ធលី






