ខេត្តកណ្ដាល៖ លោកវរសេនីយ៍ទោ វង សែ ជាអធិការរងនគរបាលស្រុកកៀនស្វាយ ទទួលផែនបង្រ្កាបគ្រឿងញៀន បានធ្វើអត្តឃាតដោយចង-កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្នុងបរិវេណ នៃ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កាលពីល្ងាចថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៦ នេះ
ដោយមិនដឹងមូលហេតុ។
ករណីការ ធ្វើអត្តឃាតរបស់លោក អធិការរង វង សែ នេះ បានធ្វើមហាជន មានការងឿងឆ្ងល់និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មនុស្សនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា: នៅថ្ងៃកើតហេតុនោះ, លោកវង សែបានចូលទៅក្នុងបន្ទប់ទឹក និង ចំណាយពេលយូរយូរខុសពីធម្មតា និង គួរឱ្យសង្ស័យ។
ដោយក្តីបារម្ភ ខ្លាចលោក វង សែ កើត ម៧ខ្យល់-គ ឬ មានហេតុភេទអ្វី ខុសពីធម្មតា, មន្ត្រីនគរបាល ប្រចាំការម្នាក់ បានទៅគោះទ្វារជាច្រើនដង ប៉ុន្តែគ្មានការឆ្លើយតប។
ក្រោយមក ពួកមន្រ្តីនគរបាល ឯទៀត ក៏បានសម្រេចចិត្តគាស់ទ្វារចូល ក្នុងបន្ទប់ទឹក ក៏ប្រទះ ឃើញលោក វង សែ បានចង-កសម្លាប់ខ្លួនបាត់ទៅហើយ។
មន្ត្រីសមត្ថកិច្ចស្រុក ក៏បាន កាត់ខ្សែព្យូ ដើម្បីជួយសង្គ្រោះ តែគាត់ បានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ននេះ, សមត្ថកិច្ចនគរបាលជំនាញ កំពុងតែពិនិត្យ សាកសព និង បន្តស្រាវជ្រាវ ដើម្បី អំពីមូលហេតុ នៃ ការចងករ ធ្វើចកងក ធ្វើអត្តឃាត របស់ លោកអធិការរង វង សែ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




