ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តដឹកនាំមន្ត្រីគោរពវិញ្ញាណក្ខន្ធអធិការរងនគរបាលស្ទឹងត្រង់ដែលស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបក្មេងពាល

ខេត្តកំពង់ចាម: ពិតជារន្ធត់ក្នុងចិត្តឥតឧបមាដោយលោកវរៈសេនីយ៍ទោម៉ាប់ សុផាត អត្ថលេខ៥៨៥៣៥មានឋានៈជាអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានទទួលមរណៈភាព ដោយសារតែរបួសធ្ងន់ធ្ងរនៅត្រង់ភ្នែក ជាស្នាដៃរបស់ក្រុមក្មេងពាល។ដោយក្តីអាណិតអាសូរត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានដឹកនាំសហការីជាច្រើននាក់អញ្ជើញគោរពវិញ្ញាណក្ខន្ធដល់លំនៅឋានស្ថិតនៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ធ្វើឡើងនាព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០២៦នេះតាមការបញ្ជាក់របស់លោកបានស្រេង អភិបាលស្រុកស្ទឹងត្រង់។ ដែលនេះជាហេតុការណ៍មួយពុំធ្លាប់មានកាលពីមុនមកក្នុងប្រតិបត្តិការបង្ក្រាបក្មេងពាល។

លោកបាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ប្រាប់ឲ្យដឹងថា: ជនសង្ស័យដែលបានប្រើឧបករណ៍ចុងស្រួចចាក់ចំផ្ទៃមុខនិងភ្នែករបស់ជនរងគ្រោះជាអធិការរងនគរបាលស្រុកស្ទឹងត្រង់ជននោះគឺជាមនុស្សបែកថ្នាំដោយរស់នៅលើផ្ទះឈើតែឯងចំណែកឪពុកម្ដាយវិញត្រូវជួលផ្ទះគេនៅក្នុងភូមិពេលដែលដឹងសមត្ថកិច្ចចាប់កូនប្រុសរបស់គាត់គឺសប្បាយចិត្ត។ព្រោះថាមិនហ៊ានរស់នៅក្រោមដំបូលផ្ទះតែមួយខ្លាចកូនប្រុសរូបនោះធ្វើបាបលើរាងកាយ។

គួររំលឹកថា ក្រុមក្មេងពាលបានឈ្លោះវាយតប់គ្នាទៅវិញទៅមកនៅកន្លែងផ្គុំតន្ត្រីប្រដាល់គុនខ្មែរមួយកន្លែងនៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។បានបង្កឲ្យមានការភ្ញាក់ផ្អើលហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ តែចៃដន្យលោកវីរៈសេនីយ៍ទោម៉ាប់ សុផាត ជាអធិការរងនគរបាលស្រុកស្ទឹងត្រង់ ទទួលផែនគ្រឿងញៀន បានរងរបួសរហូតដល់ឈាមកកក្នុងខួរក្បាលដោយសារតែក្រុមក្មេងពាលចាក់ត្រូវផ្ទៃមុខរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

តាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកស្ទឹងត្រង់បញ្ជាក់ថាកាលពីយប់ថ្ងៃទី២៤ខែមេសា លោកវីរៈសេនីយ៍ទោម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំង ដើម្បីចុះល្បាតក្នុងភូមិសាស្ត្រឃុំព្រែកក់។ លុះរហូតដល់វេលាម៉ោងជាង១១យប់ ថ្ងៃខែឆ្នាំដដែល នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែររបស់ទូរទស្សន៍ថោន ចំណុចភូមិបឹងដែង១ថាមានករណីក្រុមក្មេងស្ទាវវាយតប់គ្នា ស្របពេលដែលកម្លាំងចុះទៅដល់ធ្វើការអន្តរាគមន៍ ស្រាប់តែជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួចចាក់ត្រូវទង់ច្រមុះក្បែរភ្នែកច្រើនដើមចំនួនពីរកន្លែងរបួសធ្ងន់ធ្ងរបណ្ដាលឲ្យដួលសន្លប់ទៅលើកដីរីឯជនសង្ស័យត្រូវបានសមត្ថកិច្ចគាត់ខ្លួននៅកន្លែងការហេតុភ្លាមៗ ព្រមទាំងបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ លោកអធិការរងដែលទទួលរងរបួសសន្លប់ ត្រូវបានកម្លាំងក្រោមឱវាទនាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកនិងបានដឹកតាមរថយន្តសមុយមកសង្គ្រោះនៅរាជធានីភ្នំពេញ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរឈាមកកក្នុងខួរក្បាល ត្រូវបានសាច់ញាតិនាំមកសង្គ្រោះបន្តនៅប្រទេសវៀតណាម តាមដំណឹងចុងក្រោយនៅព្រឹកថ្ងៃទី២៦ មេសា ឈាមដែលកកក្នុងខួរក្បាលនោះត្រូវបានក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់យកចេញហើយ ព្រមទាំងបានតាមដានសភាពជំងឺបន្ថែមទៀត។
ជនសង្ស័យឈ្មោះ ហ៊ី ណៃយី ហៅឃ្នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីទំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មនុស្សសមត្ថកិច្ចក៏បានធ្វើតេស្តរកសារធាតុញៀន(អវិជ្ជមាន)។

លោកអភិបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថាថ្មីៗនេះរូបលោកបានធ្វើដំណើរសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះដល់ប្រទេសវៀតណាមរួមជាមួយលោកស្នងការនគរបាលខេត្តដោយនាំយកថវិការបស់រដ្ឋបាលស្រុកស្ទឹងត្រង់ថវិកាស្នងការរដ្ឋាននគរបាលខេត្តថវិការរដ្ឋបាលខេត្តជូនដល់គ្រួសាររងគ្រោះ។
សូមបញ្ជាក់ថាជនរងគ្រោះត្រូវបានទទួលការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរដែនដីក៏ដូចជាអភិបាលខេត្តហ្នឹងថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ។បាននាំអ្នករងគ្រោះទៅសង្គ្រោះនៅប្រទេសវៀតណាម ដោយសម្រាកព្យាបាលនៅទីនោះរយៈពេលជាងមួយខែ តែស្ថានភាពមិនបានធូរស្រាលនោះឡើយ។
ជាមួយនោះរូបលោកអភិបាលស្រុកស្ទឹងត្រង់ក៏បាននាំយកថវិកាទៅជូនដល់មន្ទីរពេទ្យនៅវៀតណាម ក្រោយមកអ្នករងគ្រោះបានបញ្ជូនត្រឡប់មកផ្ទះវិញ
ហើយក៏បានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ដោយសារស្ថានភាពជំងឺដុនដាប រួចបានបញ្ជូនដឹកតាមរថយន្តត្រឡប់មកផ្ទះវិញនៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០២៦ បានទទួលមរណភាពបានបន្សល់ទុកកូនស្រីម្នាក់អាយុប្រមាណ៥ឆ្នាំ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី