ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី បានប្តេជ្ញាចិត្តរួមក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មប្រកបដោយចីរភាព

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការអនុវត្តជំនួយបច្ចេកទេស និងសកម្មភាពគោលនយោបាយនានាដែលកំពុងដំណើរការ ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងពង្រឹងភាពប្រកួតប្រជែងលើវិស័យពាណិជ្ជកម្មនៅកម្ពុជា។
ជាការឆ្លើយតប លោកស្រីនាយិការ បានកត់សម្គាល់ពីវឌ្ឍនភាព និងកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ក្នុងការបន្តផ្តល់ជំនួយបច្ចេកទេស និងគាំទ្រកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការរៀបចំគម្រោងជំនួយបច្ចេកទេស និងគំនិតផ្តួចផ្តើមថ្មីៗ ស្របតាមអាទិភាពសំខាន់ៗរបស់វិស័យពាណិជ្ជកម្ម។ ក្នុងជំនួបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មប្រកបដោយចីរភាព ពង្រឹងសមត្ថភាពស្ថាប័ន និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាជាបន្តបន្ទាប់។ រក្សាសិទ្ធិដោយ៖សុទ្ធលី