ខេត្តពោធិ៍សាត់: សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងបានអោយដឹងថា: យ៉ាងហោចណាស់ មានមនុស្សចំនួន ៦នាក់ បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈដែល កម្លាំងសមត្ថកិច្ចនគរបាល បានចុះបង្ក្រាប ក្រុមជនសង្ស័យរកស៊ីគ្រឿងញៀនមួយក្រុម ហើយជនសង្ស័យក៏បានបោកគ្រាប់បែកមកកាន់សមត្ថកិច្ចនគរបាល។
ហេតុការណ៍ ដ៏សែនអាណោចអាធ័មនេះ បានកើតឡើង នាល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៦ នេះ នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមសេចក្ដីរាយការណ៍បឋម ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថា: នៅពេលកើតហេតុនោះ, ខណៈដែល កម្លាំងសមត្ថកិច្ចនគរបាល កំពុងតែ ចុះបង្ក្រាបក្រុមជនសង្ស័យ ជនសង្ស័យ ក៏បាន
គប់គ្រាប់បែក មកកាន់ កម្លាំងសមត្ថកិច្ច បណ្ដាលឱ្យមនុស្សចំនួន៦នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹង កន្លែងកើតហេតុ ក្នុងនោះ រួមមាន មន្ត្រីនគរបាលចំនួន២នាក់ ប្រជាការពារចំនួន៣នាក់ និងជនសង្ស័យម្នាក់ទៀត។
ជនរងគ្រោះទាំង ៧នាក់ រួមមាន ឈ្មោះ៖
១-លោក សោម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោម
២-លោក ជ្រន ប្រឹម ប្រជាការពារ
៣-លោក សុខ អាន ប្រជាការពារ
៤-លោក ចិន្តា ប្រជាការពារ
៥-ឈ្មោះ អែម ដុំ ជនសង្ស័យ
៦-លោក សូរ សុវណ្ណារិទ្ធ មន្ត្រីនគរបាលប៉ុស្តិ៍ និង
៧-លោក វី វឿន ប្រជាការពារ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញ កំពុងតែ បន្តស៊ើបអង្កេត និង ប្រមូលភស្តុតាង ដើម្បីបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតជុំវិញហេតុការណ៍ដ៏សោកនាដកម្មនេះ ដើម្បីអនុវត្តទៅតាម នីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







