រាជធានីភ្នំពេញៈ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦បានចេញសេចក្តីសម្រេចស្តីពី
ការដកហូតអាជ្ញាបណ្ណបកបវិជ្ជាជីវៈគិលានុបដ្ឋាក និងផ្អាកមិនអនុញ្ញាតឱ្យ ប្រកបវិជ្ជាជីវៈគិលានុបដ្ឋាករយៈពេលចំនួន ២ ឆ្នាំ ចំពោះគិលានុបដាក ឈុន ផល្លី ដែលជាសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា។
សម្រេច៖លោក ឈុន ផល្លី ដែលមានអាជ្ញាបណ្ណវិជ្ជាជីវៈជាគិលានុបដ្ឋាកលេខ CCN-LP-001028 មានសុពលភាពចាប់ពី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ មិនអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈជាគិលានុបដ្ឋាករយៈពេល ២ឆ្នាំ (ពីរឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ដោយមូលហេតុ លោក ឈុន ផល្លី បានប្រព្រឹត្តសកម្មភាពដែល ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក អនុវត្តបច្ចេកទេសនៃការសង្គ្រោះបឋមមិនស្របតាមបច្ចេកទេស ។រក្សាសិទ្ធិដោយ៖សុទ្ធលី






