ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!សូមប្អូនៗបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ

សូមប្អូនៗបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។
ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ១៨និង៣២នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ និងកម្លាំងកងអន្តរាគន៍ នៃកងរាជអាវុធហត្ថខេត្ត បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន២ក្រុម មានគ្នាចំនួន១២នាក់ (ស្រី ០៥នាក់) រួមទាំងម៉ូតូចំនួន ០៣គ្រឿង ដែលមានទំនាស់ពាក្យសម្ដីគ្នាឈានដល់ការវាយតប់គ្នាដោយដៃ មិនមានរបួសស្នាមទេ បង្កភាពអនាធិបតេយ្យ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចក្រោយផ្សារលើ ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
តាមវិធានការជំនាញ ក្មេងទំនើងទាំង១២នាក់ ត្រូវបានធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ក្នុងនោះមាន ០១នាក់ រកឃើញមានសារធាតុញៀន បានប្រគល់ឱ្យការិយាល័យជំនាញបន្តនីតិវិធី។ ចំណែក ក្មេងទំនើងទាំង១១នាក់ ត្រូវបានការិយាល័យជំនាញយកមក អប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ។ អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។ រក្សាសិទ្ធិដោយ៖សុទ្ធលី