(ភ្នំពេញ)៖ អនុលោមតាមចំណាររបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និងប្រសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រ តាមរយៈការលើកលែង និងអនុគ្រោះផ្នែកពន្ធដារមួយចំនួន។
វិធានការទាំងនោះរួមមាន ការផ្តល់ការអនុគ្រោះព្យួរ ការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០ ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួសរយៈពេល ៣ខែ រហូតដល់ដំណាច់ឆ្នាំ២០២៧។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណីអចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។
ដើម្បីសម្រួលកុំឱ្យជាប់គាំងការចេញបណ្ណកម្មសិទ្ធិរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងលក្ខខណ្ឌដូចខាងក្រោម !
អនុលោមតាមចំណាររបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និងប្រសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រ តាមរយៈការលើកលែង និងអនុគ្រោះផ្នែកពន្ធដារមួយចំនួន។
វិធានការទាំងនោះរួមមាន ការផ្តល់ការអនុគ្រោះព្យួរ ការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០ ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួសរយៈពេល ៣ខែ រហូតដល់ដំណាច់ឆ្នាំ២០២៧។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណីអចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






