ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Telegram ប្រកាសថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់បញ្ចូលឡើងវិញលើ App Store របស់ Apple បន្ទាប់ពីមានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមអំពីការលុបចេញនូវកម្មវិធី Telegram ចេញពីកម្មវិធីទូរស័ព្ទ App Store របស់ក្រុមហ៊ុន Apple

ក្រុមការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមអំពីការលុបចេញនូវកម្មវិធី Telegram ចេញពីកម្មវិធីទូរស័ព្ទ App Store របស់ក្រុមហ៊ុន Apple ។
ក្រុមការងារ សូមបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់ iPhone នៅតែអាចទាញយកកម្មវិធី Telegram ពី App Store មកប្រើប្រាស់ជាធម្មតា។

កម្មវិធីផ្ញើសារ Telegram បានប្រកាសនៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) ថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់ឱ្យទាញយកឡើងវិញជាផ្លូវការនៅលើហាងកម្មវិធី App Store របស់ Apple ហើយ បន្ទាប់ពីត្រូវបានគេប្រទះឃើញថា បានបាត់ខ្លួនមួយរយៈពេលខ្លីនៅក្នុងថ្ងៃដដែល។ នេះបើយោងតាមការចុះផ្សាយព័ត៌មានប៊្រេកឃីងរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការត្រួតពិនិត្យមុននេះដោយអ្នកយកព័ត៌មាន Reuters គេបានប្រទះឃើញថា នៅពេលចូលទៅកាន់ទំព័រទាញយក Telegram លើ App Store ប្រព័ន្ធបានបង្ហាញសារប្រកាសថា «រកមិនឃើញទំព័រដែលអ្នកកំពុងស្វែងរកឡើយ (The page you’re looking for can’t be found)»។ យ៉ាងណាមិញ ក្រោយមក Telegram បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា៖ «Telegram ត្រូវបានដាក់ឱ្យដំណើរការឡើងវិញនៅលើ App Store ហើយ និងជិតអាចប្រើប្រាស់បានជាទូទៅសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្នុងពេលឆាប់ៗនេះ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីមូលហេតុនៃការបាត់ខ្លួន ឬការដកចេញបណ្តោះអាសន្ននេះឡើយ។

ខាងភាគីក្រុមហ៊ុន Apple ក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ក្រៅម៉ោងធ្វើការផ្លូវការនៅឡើយដែរ៕រក្សាសិទ្ធិដោយ៖សុទ្ធលី