ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីធនាគារពិភពលោកបានចូលរួមក្នុងសិក្ខាសាលារបស់ព្រឹទ្ធសភាកម្ពុជា ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅចក្ខុវិស័យ ២០៥០

នៅថ្ងៃនេះ មន្រ្តីធនាគារពិភពលោកបានចូលរួមក្នុងសិក្ខាសាលារបស់ព្រឹទ្ធសភាកម្ពុជា ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅចក្ខុវិស័យ ២០៥០ ដោយបានធ្វើបទបង្ហាញអំពីការរកឃើញនានាពីរបាយការណ៍សេដ្ឋកិច្ចកម្ពុជាចុងក្រោយបំផុត។
លោក គង់ ផល្លឺក ប្រធានគ្រប់គ្រងធនាគារពិភពលោកស្តីទីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានចែករំលែកអង្គសិក្ខាសាលាអំពីក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេស (2025–2029) ដោយតម្រឹមកិច្ចសហប្រតិបត្តិការនេះជុំវិញសសរស្តម្ភចំនួនបី គឺ៖ ការពង្រឹងលទ្ធផលនៃមូលធនមនុស្ស ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដើម្បីបង្កើតការងារប្រសើរជាងមុន និងការពង្រឹងភាពធនសម្រាប់គ្រួសារដែលងាយរងគ្រោះ ។ សសរស្តម្ភទាំងបីខាងលើមានលក្ខណៈស្របគ្នាជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា។
លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំប្រទេសរបស់ធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញអំពីរបាយការណ៍សេដ្ឋកិច្ចកម្ពុជាប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយបានបញ្ជាក់អំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ផលប៉ះពាល់នៃការអភិវឌ្ឍន៍ថ្មីៗ និងឱកាសសម្រាប់កម្ពុជាក្នុងការរក្សា និងពង្រឹងវិបុលភាពនៃកំណើនសេដ្ឋកិច្ច។រក្សាសិទ្ធិដោយ៖សុទ្ធលី