ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកប្រទេសកម្ពុជា ត្រូវបានហាមឃាត់

ក្រសួងបរិស្ថានជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អនុវត្តវិធានការច្បាប់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក។

យោងតាមលិខិតក្រសួងបរិស្ថាន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកប្រទេសកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធានធនធម្មជាតិ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។ ក្រសួងបរិស្ថានកន្លងមកបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួច បាននាំចូលសម្ភារៈប្រើប្រាស់រួច មានលាយឡំជាមួយសំណល់ដូចជា ម៉ាស៊ីនត្រជាក់ ទូរទឹកក ទូរបង្កក ម៉ាស៊ីនបោកគក់ខោអាវ ម៉ាស៊ីនសម្ងួតខោអាវ ទូរទស្សន៍ កុំព្យុទ័រលើតុ កុំព្យុទ័រយួរដៃ ទូរស័ព្ទ ថេបប្លែត ត្រូវបានចាត់ទុកថាជាសំណល់គ្រោះថ្នាក់ ដោយសារមានផ្ទុកសារធាតុគ្រោះថ្នាក់ ដូចជាបារត កាត់ម៉្ញូម នីកែល ក្រូម អាសេនិក សំណ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅពេលសាយភាយចូលទៅក្នុងបរិស្ថាន តាមរយៈការទុកដាក់ ការដោះបំបែក និងកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។ រក្សាសិទ្ធិដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]