ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស ស្ត្រីខ្មែរម្នាក់ ដាក់គុក ០២ឆ្នាំ ពាក់ព័ន្ធអំពើហឹង្សា- រឿងសង្សាដណ្តើមបេះដូងបុរសជនជាតិស្បែកខ្មៅ ??

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីពេល កន្លងទៅនេះ បានផ្តន្ទាទោស ស្ត្រីជាប់ចោទ ម្នាក់ ដាក់គុក កំណត់ ០២ ឆ្នាំ និងពិន័យប្រាក់នចំនួន៤លានរៀល ជាប់ពាក់ព័ន្ធនឹង ការយក កាំបិត
បុ័ងតោប៉ុនប៉ង កាន់សម្លាប់ និង ប្រើអំពើហិង្សា លើស្ត្រីម្នាក់ទៀត ដោយជម្លោះ ដណ្ដើម ប្រុសគ្នា ជាសង្សារជនជាតិស្បែកខ្មៅ (ប្រុសខ្មៅសម្បូរស្នេហ៍) ម្នាក់ កាលពីអំឡុង ខែ សីហា ឆ្នាំ ២០២៤។

យោងតាមដីកាតុលាការ, ស្រី្តជាប់ចោទ រូបនេះ មានឈ្មោះ លឹម សុខលាប ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ មុនចាប់ខ្លួន ជាបុគ្គលិក កាស៊ីណូ ជីងប៉ី៣ ស្ថិតនៅក្រុងខេត្តព្រះសីហនុ។

ស្រ្តីជាប់ចោទ ត្រូវបាន ជាប់ចោទពីបទ: ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និង ត្រូវបាន ចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥។

យោងតាម របាយការណ៍របស់ប៉ូលិស, កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ឈ្មោះ លឹម សុខលាប នៅចំណុចមុខផ្ទះលេខ ៣៦B ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការ មន ពាក់ព័ន្ធនេង ករណីហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

ជនសង្ស័យមានឈ្មោះ លឹម សុខលាប ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ ជាបុគ្គលិក កាស៊ីណូ ជីងប៉ី៣ ស្ថិតនៅក្រុង.ខេត្តព្រះសីហនុ បានស្គាល់ និងមានការទំនាក់ទំនងស្នេហាស្រឡាញ់គ្នាជាមួយជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ ឆាលី (Chali) ភេទប្រុស អាយុប្រហែល៣៥ ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា ស្នាក់នៅខុនដូParkland ជាន់ទី៨ បន្ទាប់លេខC១១ ផ្លូវលេខ១៩២៨ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរយៈពេលជាង៣ ឆ្នាំមកហើយ។

នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល១០ ជន សង្ស័យបានធ្វើដំណើរ ចេញពីក្រុងព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ដើម្បីបើថ្នាំព្យាបាលជម្ងឺ និងមកជួបមុខសង្សាក្នុងគោល បំណងយកនំ ចំណីឲ្យទសង្សារ ទទួលទាន។

ពេលមកដល់ភ្នំពេញបានម៉ោងប្រមាណ១២ កន្លះឈានចូលថ្ងៃទី៩ ខែសីហា យប់ជ្រៅពេក ជនសង្ស័យបានទៅស្នាក់នៅផ្ទះប្អូន ស្ថិតក្នុងសង្កាត់បឹងត្រ បែក ខណ្ឌចំការមន ។

លុះម៉ោង១០ ព្រឹក ជនសង្ស័យ និង ប្អូន ស្រីម្នាក់អាយុប្រហែល២១ ឆ្នាំ បាននាំគ្នាជិះម៉ូតូកង់បីចេញទៅជួបសង្សាជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា ដែលកំពុងស្នាក់នៅខុនដូParkland ជាន់ទី៨ បន្ទប់លេខC១១ភូមិកោះអណ្តែត សង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវនោះ ។

ពេលទៅដល់ជនសង្ស័យ និងប្អូនស្រី បានឡើងទៅកាន់បន្ធប់សង្សា និងបានគោះទ្វារ ប៉ុន្តែមិនមានអ្នកណាបើកទ្វារឲ្យចូលទេ ជនសង្ស័យក៏បានឈររង់ចាំជាយូ ទើបកើតមានសេចក្តីខឹង និងធាក់ទ្វារបន្ទប់ខ្លាំងៗប្រហែល ជាងកន្លះម៉ោងក្រោយមក ទើប មានស្រីម្នាក់ (ជនរងគ្រោះ) បានបើកគន្លឹះ ទ្វារបន្ទប់ឲ្យជនសង្ស័យចូល ។

ខណៈពេលទ្វារបន្ទប់របើក ជន សង្ស័យបានឃើញមុខស្ត្រីអ្នកបើកទ្វារឲ្យ ដែលកំពុង រស់នៅក្នុងបន្ទប់សង្សាបណ្តូលចិត្តរបស់ខ្លួន។

ជនសង្ស័យ ក៏ស្ទុះទៅចាប់បោចសក់ស្ត្រី រងគ្រោះ នោះ និង រុញឲ្យទៅអង្គុយលើសាឡុង ហើយក៏ចាប់ទាញយកកាំបិតចិបន្លែមកកាន់និងដៃ សម្លុតគំរាមរកចាក់ទៅលើជនរងគ្រោះ ប៉ុន្តែមិនទាន់ចាក់ទេ។

នៅ ពេលនោះបុរសជនជាតិស្បែកខ្មៅឈ្មោះ ឆាលី ជាសង្សា ក៏បានចាប់យកកូនកាំបិតចេញពីដៃជនសង្ស័យ ហើយជនសង្ស័យក៏ស្រវាយកបានកន្រ្តៃដែក ដែលនៅក្នុងថតតុចង្ក្រានបាយមួយទៀត មកកាន់ភ្ជង់គំរាមចាក់ទៅលើជនរងគ្រោះ ។

ជនរងគ្រោះចេះរើ បម្រះរករត់គេចខ្លួន ពេលនោះជនសង្ស័យក៏ជ្រុះកន្ត្រៃពីដៃ ។

ឃើញដូច្នោះ ជនសង្ស័យបានស្ទុះទៅយកកាំបិតបុ័ងតោ ហើយស្រែកសំឡុត និង ចាប់បោចសក់ជនរងគ្រោះ ទាញអូសចូលទៅក្នុងបន្ទប់ដេករបស់សង្សា និងលើកកាំបិតបុ័ងតោគំរាមសម្លាប់ ដោយខឹងនិងជនរងគ្រោះខ្លាំងពេក ដែលហ៊ានលូកថ្លើមដេកជាមួយសង្សាគេ។

មិនតែប៉ុណ្ណោះ ជនសង្ស័យបានសម្លុត និងគំរាមបង្ខំចិត្តជនរងគ្រោះ ឲ្យទារប្រាក់សេវាថ្លៃដកជាមួយសង្សាគេ និង ឈប់ឲ្យទាក់ទង ប៉ុន្តែជនរងគ្រោះមិនព្រមទារប្រាក់ពីជនជាតិស្បែ កខ្មៅនោះទេ ពោលគឺជនរងគ្រោះចាត់ទុកជនជាតិស្បែកខ្មៅក៏ជាសង្សាគេដែរ នាងមិនមែនជាស្រីបម្រើផ្លូវភេទទេ។

មានន័យថា ស្ត្រីទាំងពីនាក់ គឺ ជាសង្សាជនជាតិស្បែកខ្មៅដូចគ្នា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN