ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទណ្ឌកម្ម បុរសរត់ម៉ូតូ PassApp ម្នាក់ ជាប់គុក អស់មួយជីវិត ពាក់ព័ន្ធនឹងការចាប់ ក្មួយស្រីបង្កើត អារក ទាំងរស់ និង ចាក់បងស្រីបង្កើតរបួសធ្ងន់ ដោយអះអាងថា: “គ្រូចូល” ??

ភ្នំពេញ: សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦ បាន ប្រកាសសាលដីកា
លើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ផ្តន្ទាទោស ដាក់គុក អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹង ការចាប់ក្មួយស្រីខ្លួនឯងបង្កើត អារកសម្លាប់ ទាំងរស់ និង ចាក់បងស្រីខ្លួនឯង បណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរទៀត  ដោយអញអាង គ្រូចូល រួចលោតពីផ្ទះជាន់ទី១ ដើម្បីធ្វើ អត្តឃាត តែ មិនស្លាប់។

សាលាឧទ្ធរណ៍ ភ្នំពេញ បានសម្រេច តម្កល់ទណ្ឌកម្មរបស់ គាត់ រក្សាទុក ជាបានការដដែល និង បើកសិទ្ធិឱ្យ ប្តឹងសារទុក្ខ ទៅកាន់ តុលាការកំពូល ក្នុង រយៈពេល មួយខែ គិតចាប់ពីថ្ងៃ ប្រកាសសាលដីកានេះ តទៅ។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក ប៉ុល សំអឿន បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ហង់ រតនៈ ហៅ បារាំង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ: រត់អ្នក PassApp ។ 

ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ផ្តន្ទាទោស ដាក់គុក អស់ មួយជីវិត ពីបទ: ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

យោងតាមអង្គហេតុ នៅវេលាម៉ោង១ រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៤៥ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឈ្មោះ ហង់ រតនៈ ហៅ បារាំង បានយកកាំបិតបុ័ងតោ អារ.ក សម្លាប់ក្មួយស្រីអាយុ ១០ ឆ្នាំ ស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ។

បន្ទាប់ពេលធ្វើសកម្មភាពអាករសម្លាប់ក្មួយស្រីរួច ជនជាប់ចោទបានលោតពីលើផ្ទះជាន់ទី១ ដើម្បី សម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែមិនស្លាប់ក៏ត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានចុះទៅចាប់ខ្លួន។

មុនធ្វើសកម្មភាព ជនជាប់ចោទ បានដើរចុះឡើងៗ ចេញក្រៅផ្ទះ រួចយកអាសនៈចុះក្រោម ហើយបានដុតធូបនិងចាក់ភ្លេងសៀមចំនួន៣បទ ដើម្បីអញ្ជើញគ្រូ។

លុះពេលចប់ភ្លេងសៀម ចំនួន ០៣បទហើយ ជនជាប់ចោទ បានស្ទុះទៅចាប់ក្មួយស្រីអូសដៃឡើងទៅលើផ្ទះ រួចធើ្វសកម្មភាព អាករទាំងរស់ តែម្តង។

ឃើញដូច្នោះ ម្ដាយជនរងគ្រោះ ឈ្មោះ ហង់ សិលា ក៏បានឡើងទៅតាមពីក្រោយដែរ ប៉ុន្តែជួយសង្គ្រោះមិនទាន់ខណៈជនជាប់ចោទ បានអាករកូនស្រីឲ្យរងរបួសទៅហើយ ហើយជនដៃដល់ក៏បានប្រើកាំ បិតបុ័ងតោ អាករខ្លួនឯងនឹងយកពូថៅវាយក្បាលបន្ថែម រួចលោតចុះពីលើផ្ទះដើម្បីសម្លាប់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ហង់ រតនៈ ហៅ បារាំង បាន ឆ្លើយសារភាព និង ទទួលស្គាល់ អំពី កំហុសឆ្គង របស់ខ្លួន និង បានសារភាពថា: មូលហេតុ ដែលខ្លួន អារកសម្លាប់ និង ចាក់ ជនរងគ្រោះ គឺ ដើម្បីសារតែ គ្រូចូលសន្ធិត ឬ កម្រោលចូល នៅពេលនោះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN