ខេត្តព្រះវិហារ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
យោងតាមដីការរបស់ តុលាការ, ជនត្រូវចោទរូបនេះ ត្រូវបាន តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ ៖ ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្នធិផលផល អនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត និងបទ កាប់ ផ្តួល រំលំ គ្រៀវ ចងរឹត បំពុល ឬធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើនិងរុក្ខជាតិព្រៃ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ និងលេខ៤ នៃចំណាត់ថ្នាក់នៃរុក្ខជាតិព្រៃ ស្ថិតនៅចំណុចអូរដារ ក្នុងភូមិអង្រ្គង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផន្ទាទោស តាមមាត្រា ៨៥០ ចំណុច«ង» និង មាត្រា ៨៥១ ចំណុច«ខ» នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយCEN


