ការដំឡើងជណ្តើរយន្តនៅក្នុងផ្ទះ មិនមែនមានន័យថាត្រូវទុកទីតាំងធំមួយសម្រាប់បន្ទប់ម៉ាស៊ីនទៀតនោះទេ។ ជណ្តើរយន្តប្រភេទគ្មានបន្ទប់ម៉ាស៊ីន ឬ Machine Room-Less Lift អាចដាក់ប្រព័ន្ធដំណើរការសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធរបស់ជណ្តើរយន្តដោយផ្ទាល់ ដោយមិនចាំបាច់មានបន្ទប់បច្ចេកទេសដាច់ដោយឡែកឡើយ។
ជណ្តើរយន្តប្រភេទនេះបានក្លាយជាជម្រើសដ៏សាកសមសម្រាប់វីឡា ផ្ទះបុរី ផ្ទះអាជីវកម្ម និងផ្ទះដែលកំពុងជួសជុលនៅប្រទេសកម្ពុជា ហើយអាចជួយកាត់បន្ថយការងារសំណង់ រក្សាទំហំប្រើប្រាស់ក្នុងផ្ទះ និងផ្តល់ភាពបត់បែនកាន់តែច្រើនក្នុងការជ្រើសរើសទីតាំងដំឡើងជណ្តើរយន្ត។
ទោះជាយ៉ាងណា ពាក្យថា “គ្មានបន្ទប់ម៉ាស៊ីន” គ្រាន់តែពណ៌នាអំពីផ្នែកមួយនៃប្រព័ន្ធជណ្តើរយន្តតែប៉ុណ្ណោះ។ មុននឹងជ្រើសរើសផលិតផល ម្ចាស់ផ្ទះគួរយល់ដឹងអំពីបច្ចេកវិទ្យាប្រព័ន្ធដំណើរការ តម្រូវការទំហំ ប្រព័ន្ធសុវត្ថិភាព និងតម្រូវការសេវាកម្មរយៈពេលវែងផងដែរ។
តើជណ្ដើរយន្តគ្មានបន្ទប់ម៉ាស៊ីនជាអ្វី?
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន ដែលត្រូវបានគេស្គាល់ថា MRL Lift គឺជាជណ្តើរយន្តដែលអាចដំណើរការដោយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ និងឧបករណ៍បញ្ជាផ្សេងៗ។
នៅក្នុងប្រព័ន្ធជណ្តើរយន្តបែបប្រពៃណី បន្ទប់ម៉ាស៊ីនអាចត្រូវបានសាងសង់នៅខាងលើ ខាងក្រោម ឬក្បែររណ្តៅជណ្តើរយន្ត។ បន្ទប់នេះត្រូវការទំហំបន្ថែម ហើយត្រូវគិតបញ្ចូលក្នុងប្លង់របស់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធនៃអគារជាមុនផងដែរ។
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រើការរៀបចំឧបករណ៍ដែលមានទំហំតូចជាង។ ម៉ូទ័រ និងគ្រឿងបន្លាស់ពាក់ព័ន្ធអាចត្រូវបានដំឡើងនៅក្នុងគ្រោងជណ្តើរយន្ត ក្នុងរចនាសម្ព័ន្ធរបស់ជណ្តើរយន្ត ឬក្នុងទូបញ្ជាដែលស្ថិតនៅក្បែរនោះ។
ទោះជាយ៉ាងណា ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមិនមែនគ្រប់ប្រភេទសុទ្ធតែមានតម្រូវការសំណង់ដូចគ្នានោះទេ។ ជណ្តើរយន្តប្រព័ន្ធយោងដោយខ្សែកាបគ្មានបន្ទប់ម៉ាស៊ីន មួយចំនួននៅតែត្រូវការគ្រោងបេតុង ប្រព័ន្ធទម្ងន់តុល្យភាព (Counterweight) រណ្តៅក្រោមជណ្តើរយន្តដែលជ្រៅជាង និងកម្ពស់ផ្នែកខាងលើបន្ថែម។ ចំណែកជណ្តើរយន្តសម្រាប់លំនៅឋានដែលមានទំហំតូច អាចប្រើបច្ចេកវិទ្យាដំណើរការផ្សេង ដែលត្រូវការការងាររចនាសម្ព័ន្ធតិចជាង។

ជណ្តើរយន្តវីសស្ពឺគ្មានបន្ទប់ម៉ាស៊ីនដែលបានដំឡើងនៅចន្លោះជណ្តើរជើង។
តើជណ្ដើរយន្តគ្មានបន្ទប់ម៉ាស៊ីនដំណើរការយ៉ាងដូចម្ដេច?
របៀបដំណើរការរបស់ជណ្តើរយន្តអាស្រ័យលើបច្ចេកវិទ្យាដែលប្រើប្រាស់ផ្សេងៗគ្នា។
ជណ្តើរយន្តប្រព័ន្ធយោងដោយខ្សែកាបគ្មានបន្ទប់ម៉ាស៊ីន ជាទូទៅប្រើម៉ូទ័រ ខ្សែពួរ ឬខ្សែក្រវាត់ រ៉ក និងដុំទម្ងន់តុល្យភាព។ ម៉ូទ័រត្រូវបានដំឡើងនៅក្នុងគ្រោងជណ្តើរយន្ត ជំនួសឱ្យការដាក់ក្នុងបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ នៅពេលម៉ូទ័របង្វិលកង់ទាញ ទូជណ្តើរយន្ត និងដុំទម្ងន់ធ្វើការផ្លាស់ទីក្នុងទិសដៅផ្ទុយគ្នា។
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន ប្រភេទវីសស្ពឺមានរបៀបដំណើរការខុសគ្នា វាប្រើម៉ូទ័រអគ្គិសនី វីសស្ពឺដែក និងគ្រាប់ណាត់ (nut) សម្រាប់បញ្ជាចលនា។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធនឹងធ្វើឱ្យគ្រាប់ណាត់ផ្លាស់ទីតាមដងវីសស្ពឺ ដើម្បីនាំ ទូជណ្តើរយន្តឡើងនិងចុះរវាងជាន់នីមួយៗ។
ដោយសារប្រព័ន្ធដំណើរការត្រូវបានបញ្ចូលទៅក្នុងរចនាសម្ព័ន្ធរបស់ជណ្តើរយន្ត ជណ្តើរយន្តវីសស្ពឺមិនត្រូវការខ្សែពួរ ដុំទម្ងន់តុល្យភាព ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកនោះទេ។
ប្រព័ន្ធទាំងពីរអាចជួយសន្សំសំចៃទីតាំង បើប្រៀបធៀបជាមួយជណ្តើរយន្តបែបប្រពៃណី។ បច្ចេកវិទ្យាវីសស្ពឺ ជាជម្រើសមួយដែលត្រូវបានពិចារណាសម្រាប់ផ្ទះឯកជន ព្រោះវាអាចសមស្របជាមួយទំហំតូច និងត្រូវការការកែប្រែសំណង់អគារតិច។
ហេតុអ្វីម្ចាស់ផ្ទះជ្រើសរើសជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន?
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអត្ថប្រយោជន៍សំខាន់មិនមែនមានត្រឹមតែការមិនត្រូវការបន្ទប់ម៉ាស៊ីននោះទេ។ ប៉ុន្តែក៏ផ្តល់ភាពបត់បែនបន្ថែមក្នុងការរៀបចំប្លង់ ការជួសជុល និងការសាងសង់ផ្ទះផងដែរ។
មានទំហំសម្រាប់ការប្រើប្រាស់កាន់តែច្រើន
បន្ទប់ម៉ាស៊ីនដាច់ដោយឡែកអាចប្រើប្រាស់ទីតាំងដែលម្ចាស់ផ្ទះអាចយកទៅធ្វើជាកន្លែងផ្ទុកសម្ភារៈ កន្លែងរស់នៅ ឬកន្លែងប្រើប្រាស់នៅលើដំបូល។ ការមិនត្រូវការបន្ទប់នេះជួយឱ្យការរៀបចំប្លង់ផ្ទះកាន់តែមានប្រសិទ្ធភាព។
ចំណុចនេះមានប្រយោជន៍យ៉ាងច្រើនសម្រាប់ផ្ទះបុរី និងផ្ទះអាជីវកម្ម ដែលទំហំមួយម៉ែត្រការ៉េនីមួយៗសុទ្ធតែមានតម្លៃក្នុងការប្រើប្រាស់។
កាត់បន្ថយផលប៉ះពាល់ក្នុងផ្ទះដែលមានស្រាប់
ការបន្ថែមជណ្តើរយន្តបែបប្រពៃណីទៅក្នុងផ្ទះដែលសាងសង់រួច អាចត្រូវការការកែប្រែរចនាសម្ព័ន្ធច្រើន។ គម្រោងអាចរួមមានការជីករណ្តៅជ្រៅ ការសាងសង់គ្រោងបេតុងជណ្តើរយន្ត ឬការកែប្រែផ្នែកដំបូល។
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនសម្រាប់ផ្ទះដែលមានទំហំតូចជាច្រើន អាចជួយកាត់បន្ថយការងារទាំងនេះ។ អាស្រ័យលើម៉ូដែល និងស្ថានភាពជាក់ស្តែងនៅទីតាំងដំឡើង ជណ្តើរយន្តអាចប្រើរណ្តៅរាក់ ឬផ្លូវជម្រាលតូចសម្រាប់ចូលជណ្តើរយន្តដែលមិនចាំមានរណ្តៅក៏បាន។
ការងាររចនាសម្ព័ន្ធតិច ក៏អាចជួយកាត់បន្ថយធូលី សំឡេង និងការរំខានដល់គ្រួសារដែលកំពុងរស់នៅក្នុងផ្ទះ អំឡុងពេលដំឡើងផងដែរ។
មានជម្រើសច្រើនសម្រាប់ទីតាំងដំឡើងជណ្តើរយន្ត
សម្រាប់ការដំឡើងដោយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តអាចដំឡើងនៅទីតាំងមួយចំនួនដែលជណ្តើរយន្តបែបប្រពៃណីពិបាកក្នុងការដំឡើង។
ទីតាំងដែលអាចពិចារណាបានរួមមាន៖
• ចន្លោះជណ្តើរជើងដែលមានស្រាប់
• ជ្រុងក្បែរជណ្តើរជើង
• កន្លែងទំនេរនៅក្នុងផ្ទះដែលមានពិដានទូលាយ ឬចន្លោះបើកចំហណាមួយ
• និងផ្នែកខាងក្រៅផ្ទះ។
ទោះជាយ៉ាងណា ទីតាំងចុងក្រោយត្រូវតែពិនិត្យដោយអ្នកជំនាញជណ្តើរយន្ត។ ការបើកពិដានតាមជាន់ ធ្នឹម ប្រព័ន្ធអគ្គិសនី ផ្លូវដើរ និងការប៉ះពាល់ពីអាកាសធាតុ សុទ្ធតែអាចប៉ះពាល់ដល់ការដំឡើង។

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនដែលមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។
តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនសមស្របសម្រាប់ផ្ទះដែលមានស្រាប់ដែរឬទេ?
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចសមស្របសម្រាប់ផ្ទះដែលមានស្រាប់ ប៉ុន្តែវាអាស្រ័យលើស្ថានភាពផ្ទះ និងប្រព័ន្ធជណ្តើរយន្តដែលបានជ្រើសរើស។
ជំហានដំបូង គឺត្រូវពិនិត្យថាផ្ទះមានទទឹង និងជម្រៅគ្រប់គ្រាន់សម្រាប់រចនាសម្ព័ន្ធជណ្តើរយន្តឬអត់។ អ្នកផ្គត់ផ្គង់ក៏គួរពិនិត្យកម្ពស់ពីជាន់មួយទៅជាន់មួយ ចម្ងាយធ្វើដំណើរសរុប និងកម្ពស់ទំនេរនៅជាន់ខ្ពស់បំផុត។
ជាន់ក្រោមដី ធុងទឹក និងប្រព័ន្ធអគ្គិសនី អាចប៉ះពាល់ដល់ការជីករណ្តៅ។ ប្រសិនបើការជីកមានការលំបាក អាចជ្រើសរើសម៉ូដែលណាដែលអាចប្រើរណ្តៅរាក់ ឬផ្លូវជម្រាល អាចជាជម្រើសដែលសមស្របជាង។
ផ្លូវសម្រាប់ដឹកសម្ភារៈចូលទៅកាន់ទីតាំងដំឡើងក៏សំខាន់ដែរ។ គ្រឿងបន្លាស់ជណ្តើរយន្តត្រូវអាចដឹកឆ្លងកាត់ច្រកទ្វារ ទ្វារផ្ទះ ឬចន្លោះផ្នែកណាមួយ មុនពេលយកទៅដំឡើងនៅក្នុងអគារ។
ដោយសារមូលហេតុទាំងនេះ ទើបការចុះពិនិត្យទីតាំងដោយអ្នកជំនាញគួរធ្វើឡើងមុនពេលម្ចាស់ផ្ទះសម្រេចជ្រើសរើសម៉ូដែល ឬទំហំជណ្តើរយន្តចុងក្រោយ។

ការចុះពិនិត្រទីតាំងពីក្រុមការងារបច្ចេកទេសមុនពេលជ្រើសរើសជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។
តើជណ្តើរយន្ត Cibes ប្រភេទគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខុសប្លែក?
Cibes Lift Cambodia ផ្តល់ជូនជណ្តើរយន្តប្រភេទវីសស្ពឺ សម្រាប់អគារកម្ពស់ទាបជាច្រើនប្រភេទ រួមមានផ្ទះឯកជន វីឡា ផ្ទះបុរី និងផ្ទះអាជីវកម្ម។
ជណ្តើរយន្ត Cibes ប្រើប្រព័ន្ធដំណើរវីសស្ពឺ និងណាត់ ។ គ្រឿងម៉ាស៊ីនត្រូវបានបញ្ចូលទៅក្នុងរចនាសម្ព័ន្ធជណ្តើរយន្ត ដូច្នេះមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកនោះទេ។ ម៉ូដែលជាច្រើនក៏មានគ្រោងដែលផលិតជាស្រេចពីរោងចក្រ ដែលជួយកាត់បន្ថយតម្រូវការសាងសង់គ្រោងបេតុងផងដែរ។
អាស្រ័យលើម៉ូដែល និងស្ថានភាពជាក់ស្តែងនៅទីតាំងដំឡើង ជណ្តើរយន្តសម្រាប់ផ្ទះ Cibes អាចដំឡើងដោយមិនត្រូវការរណ្តៅ ដោយប្រើរណ្តៅរាក់ ឬផ្លូវជម្រាល។ ចំណុចនេះអាចមានប្រយោជន៍សម្រាប់ផ្ទះដែលសាងសង់រួច ជាពិសេសនៅពេលការជីករណ្តៅជ្រៅអាចមានប៉ះពាល់ដល់ប្រព័ន្ធក្រោមដី ជាន់ក្រោមដី ឬផ្នែកក្រោមផ្ទះដែលមានស្រាប់។
ផលិតផលមានទាំងជណ្តើរយន្តប្រភេទ Platform Lift និង Cabin Lift ទៅតាមតម្រូវការអតិថិជន។ ម្ចាស់ផ្ទះអាចជ្រើសរើសទំហំ ទិសបើកទ្វារ ផ្ទាំងកញ្ចក់ និងការរចនាផ្ទៃខាងក្នុងផ្សេងៗ ដោយផ្អែកលើទំហំដែលមាន និងការរចនាឲ្យមានភាពស៊ីគ្នាជាមួយផ្ទះបាន។
ម៉ូដែល Cibes ដែលមានទំហំតូចមួយចំនួន អាចដំឡើងក្នុងផ្ទៃប្រហែលចាប់ពី មួយម៉ែត្រការ៉េ។ ទម្ងន់ផ្ទុក ទំហំជណ្តើរយន្ត និងតម្រូវការបច្ចេកទេសផ្សេងៗ អាស្រ័យលើម៉ូដែល ហើយគួរត្រូវបានបញ្ជាក់បន្ទាប់ពីការចុះពិនិត្យទីតាំងជាក់ស្តែង។
Cibes Lift Cambodia គឺជាក្រុមហ៊ុនដែលមានប្រតិបត្តិការក្នុងស្រុក និងជាផ្នែកមួយនៃ Cibes Lift Group។ ក្រុមការងារក្នុងស្រុកផ្តល់ការគាំទ្រដល់អតិថិជន ចាប់ពីការចុះពិនិត្យទីតាំង ការជ្រើសរើសផលិតផល ការដំឡើង ការធ្វើតេស្ត រហូតដល់សេវាកម្មក្រោយការលក់។
ការគាំទ្រក្នុងស្រុកគឺជាចំណុចសំខាន់មួយនៅពេលជ្រើសរើសជណ្តើរយន្តសម្រាប់ផ្ទះ។ ជណ្តើរយន្តត្រូវបានរំពឹងថានឹងប្រើប្រាស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះម្ចាស់ផ្ទះគួរពិចារណាតាំងពីដំបូងអំពីការទទួលបានសេវាពីអ្នកបច្ចេកទេសដែលមានជំនាញ គ្រឿងបន្លាស់សមស្រប និងការថែទាំជាប្រចាំ។

ជណ្តើរយន្តវីសស្ពឺគ្មានបន្ទប់ម៉ាស៊ីនដែលមិនប៉ះពាល់ដល់សំណង់ផ្ទះច្រើន។
តើម្ចាស់ផ្ទះគួរពិនិត្យអ្វីខ្លះមុនពេលសម្រេចចិត្ត?
ការរចនាប្រភេទគ្មានបន្ទប់ម៉ាស៊ីនអាចជួយសន្សំទំហំ និងកាត់បន្ថយតម្រូវការសំណង់មួយចំនួន ប៉ុន្តែវាមិនគួរជាកត្តាតែមួយគត់ក្នុងការសម្រេចចិត្តជ្រើសរើសជណ្តើរយន្តនោះទេ។
ម្ចាស់ផ្ទះគួរប្រៀបធៀបបច្ចេកវិទ្យាប្រព័ន្ធដំណើរការ ជម្រៅរណ្តៅដែលត្រូវការ កម្ពស់ផ្នែកខាងលើ ទំហំជណ្តើរយន្ត ប្រព័ន្ធសុវត្ថិភាព តម្រូវការថែទាំ និងសេវាបច្ចេកទេសក្នុងស្រុក។
ការចុះពិនិត្យទីតាំងជាក់ស្តែងនឹងជួយកំណត់ថាជណ្តើរយន្តប្រភេទណាដែលសមស្របជាមួយអគារ ការប្រើប្រាស់របស់គ្រួសារនិងតម្រូវការរយៈពេលវែង។
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងតាមគេហទំព័រផ្លូវការ៖ Cibes Lift Cambodia និងហ្វេសប៊ុកផេក៖ Cibes Lift Cambodia ឬលេខទំនាក់ទំនង៖ 011 837 183/ 093 837 183/ 017 837 183

