ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងសាឡាងដឹកអ្នកដំណើរ និងសាឡង់ដឹកខ្សាច់

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងសាឡាងដឹកអ្នកដំណើរ និងសាឡង់ដឹកខ្សាច់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញ ភ្លាមៗនោះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល រួមជាមួយលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចុះទៅដល់ទីតាំងក្រុមហ៊ុនកំពង់ចម្លង ដើម្បីជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន និងណែនាំដល់បុគ្គលិកដែលជាតៃកុងសាឡាងទាំងអស់ អំពីការបើកបរដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងពេលបើកបរ ដោយគិតពីសុវត្ថិភាពជាចម្បងរបស់អ្នកដំណើរ។

ជាមួយគ្នានេះ ក៏បានស្នើឱ្យដំឡើងកាមេរ៉ាសុវត្ថិភាពនៅលើសាឡាងទាំងអស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងពិនិត្យនៅពេលមានឧប្បត្តិហេតុកើតឡើងដោយចៃដន្យ ព្រមទាំងជំរុញឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុវត្ថិភាពផ្លូវទឹក និងការត្រួតពិនិត្យបច្ចេកទេសជាប្រចាំ។ រក្សាសិទ្ធិដោយ៖សុទ្ធលី